ជាតិ
ក្រោយ​បោះឆ្នោត ឯ​.​ឧ កឹម សុខា ទៅ​អរគុណ​អ្នកគាំទ្រ នៅ​ស្រុក​ស្អាង និង​កោះធំ​មុនគេ​
07, Jun 2017 , 10:05 am        
រូបភាព
ដោយ:
​ស្រុក​ស្អាង និង​ស្រុក​កោះធំ គឺជា​ទី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា នាំ​សហការី​ខ្លួន​ទៅ​អរគុណ​ម្ចាស់ឆ្នោត​មុនគេ ក្រោយពី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃទី ៤ មិថុនា​។​



​ឯកឧត្តម កឹម សុខា បានប្រកាស​ប្រាប់​អ្នកគាំទ្រ​នូវ​លទ្ធផល​ក្រៅផ្លូវការ​ថា ក្នុងចំណោម​ឃុំ​ទាំង ១៦ នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​អាសនៈ​មេឃុំ​ចំនួន ១២ ។ ក្រៅពី​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ក៏​ប្រាប់​អ្នកគាំទ្រ មិន​ឲ្យ​ចំអក ឬ​ចាត់ទុក​អ្នកចាញ់​ឆ្នោត​ជាស​ត្រូវ​នោះឡើយ តែ​ផ្ទុយទៅវិញ​ត្រូវ​លើកទឹកចិត្ត​អ្នកចាញ់ កុំ​ឲ្យ​បាក់​ទឹកចិត្ត​។​

​ជាមួយគ្នា​ឯកឧត្តម កឹម សុខា ប្រាប់​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដោយ​ចៀសវាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​បន្ទាប់ពី​ថ្លែង​សារ​នយោបាយ​ប្រមាណ ២០ នាទី ទៅកាន់​អ្នកគាំទ្រ​នៅ​ស្រុក​ស្អាង ឯកឧត្តម កឹម សុខា ក៏​បន្តដំណើរ​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ស្រុក​កោះធំ មួយទៀត ដែល​ជាទី​គណបក្ស​នេះ​ទទួល​អាសនៈ​មេឃុំ​ច្រើនជាង​គណបក្សកាន់អំណាច​ដែរ​៕


Tag:
 កឹម សុខា​
  បោះឆ្នោត​ឃុំ​- សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com