ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​សង្គ្រោះ​ជាតិ បង្កើត​គណៈកម្មការ​ពិសេស​ពង្រឹងសមត្ថភាព​ក្រុមប្រឹក្សាឃុំ សង្កាត់
10, Jun 2017 , 12:04 pm        
រូបភាព
ដោយ:
 
​កាលពី​ថ្ងៃទី ៩ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ពិសេស​មួយ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុមប្រឹក្សាឃុំ សង្កាត់​។


​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ឲ្យ​ដឹងថា គណៈកម្មការ​ពង្រឹងសមត្ថភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ នេះ គណបក្ស​បានសម្រេច​រើស​លោក សុន ឆ័យ ជា​ប្រធាន​។ ឯកឧត្តម កឹម សុខា បញ្ជាក់ថា បញ្ហា​ធនធានមនុស្ស​នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​រឿង​សំខាន់​ដែល​គណបក្ស ត្រូវ​ដោះស្រាយ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​
 
​ក្នុង​ពិធី​ជួប​អ្នកគាំទ្រ​ខ្លួន​នៅក្នុង​ខណ្ឌឫស្សីកែវ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ចូលរួម​ជាមួយ​គណបក្ស ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់មូលដ្ឋាន ក្នុង​គោលដៅ​ពង្រឹង​អំណាច​វិមជ្ឈការ​ថ្នាក់មូលដ្ឋាន​។ 
 
​កន្លងទៅ​ឯកឧត្តម កឹម សុខា ធ្លាប់​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​បេក្ខជន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់ ផ្អែកលើ​សន្តាន​ចិត្ត​របស់​បេក្ខជន​ដែលមាន​ចិត្ត​ស្រឡាញ់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ​ចំណេះដឹង​ដើម្បី​បំពេញការងារ គណបក្ស​នឹង​បង្រៀន​តាម​ក្រោយ​៕
 

Tag:
 CNRP
  កឹម សុខា​
  បោះឆ្នោត​ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com