ជាតិ
កម្ពុជា​ផ្ដល់ជំនួយ ១០​ម៉ឺន​ដុល្លារ​ដល់​ស្រីលង្កា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​
11, Jun 2017 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​ស្រីលង្កា ដែល​បានទទួល​រងគ្រោះ​ដោយ ទឹកជំនន់ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ កន្លង មកនេះ​។​

 
​សារលិខិត​របស់​សម្ដេច ហ៊ុន សែន  កាលពី​ថ្ងៃទី ៩ ខែមិថុនា ផ្ញើជូន​លោក រ៉ានី​ល វី​ក​ក្រេ​ម​មេ​ស៊ី​ង​ហេ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា បានលើកឡើង​យ៉ាងនេះ​ថា​៖«​ខ្ញុំ​មាន​សេចក្ដី ក្រៀមក្រំ​យ៉ាងខ្លាំង ដោយបាន​ទទួលដំណឹង​អំពី​ទឹកជំនន់ និង​ការបាក់​ដី បង្ក ឡើង​ដោយ​ភ្លៀង មូសុង​ដ៏​ខ្លាំង​នៅ​ខេត្ត​ភាគ​ខាងលិច​(Western Province) និង​ខេត្ត​ភាគ​កណ្ដាល (Central Province) នៃ​ប្រទេស​ស្រីលង្កា នៅ​អំឡុង​សប្ដាហ៍​ចុងក្រោយ​នៃ​ខែឧសភា​ឆ្នាំ​២០១៧  ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១៥០​នាក់ បាត់បង់​ជីវិត បាត់​ខ្លួន​ជាច្រើន​នាក់ និង​ជាង​ប្រាំ​សែន​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន​»​។​
 
​ប្រភព​៖AKP
 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com