ជាតិ
តើ «​តំបន់​ស្ងួត​ហែង​» និង «​តំបន់​ពាក់កណ្ដាល​ស្ងួត​ហែង​» មានន័យ​ដូចម្ដេច​?
09, Jun 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ   «​តំបន់​ស្ងួត​ហែង​» និង «​តំបន់​ពាក់កណ្ដាល​ស្ងួត​ហែង​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​តំបន់​ស្ងួត​ហែង​» (Arid zone) តំបន់​ដែល​រារាំង​ដល់​ការ​ដុះ​លូតលាស់​របស់​រុក្ខជាតិ​យ៉ាងខ្លាំង​ដោយសារ​កង្វះ​ទឹក ហើយ​ដែល​នៅក្នុង​ភាគច្រើន​នៃ​តំបន់​ស្ងួត​ហែង​នេះ រុក្ខជាតិ​ដើមកំណើត​មាន​លក្ខណៈ​រង្វើល​។ របប​ទឹកភ្លៀង​មានការ​ប្រែប្រួល​ខ្លាំង ហើយ​កម្ពស់​ទឹកភ្លៀង​ជា​មធ្យម​ប្រចាំឆ្នាំ​តិចជាង​៣០០​មិល្លីម៉ែត្រ​។ 
 
​រីឯ «​តំបន់​ពាក់កណ្តាល​ស្ងួត​ហែង​» (Semi-arid zone) តំបន់​ដែល​រារាំង​ការលូតលាស់​របស់​រុក្ខជាតិ ដោយសារ​បរិមាណ​ទឹក​នៅមានកម្រិត បណ្តាលឱ្យ​រដូវ​ដាំ​ដុះ​នៅ​តំបន់​នោះ​មាន​រយៈពេល​ខ្លី ឯ​ផលិតកម្ម​បឋម​រវាង​ឆ្នាំ​នីមួយៗ​មានការ​ប្រែប្រួល​ខ្លាំង​។ តំបន់​នេះ​មាន​របាយ​កំណកអាកាស​(​ទឹក ភ្លៀង ព្រឹល ...) ប្រចាំឆ្នាំ​ពី​៣០០​ទៅ​៨០០​មិល្លីម៉ែត្រ អាស្រ័យ​លើ​ភ្លៀង​ធ្លា​ក់នៅ​សរទរដូវ និង​សិសិររដូវ​។ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com