អន្តរជាតិ
«BlessU-2» បូជា​ចា​រ្យ​យន្ត​ដំបូង​សម្រាប់​សាសនិក​និកាយ​ប្រូ​តេស្ត​ង់​នៅ​អាល្លឺម៉ង់​
17, Jun 2017 , 2:59 pm        
រូបភាព
ដោយ: ធីតា
​មនុស្ស​យន្ត «BlessU-2» ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​នៅ​ក្រុង Wittemberg ប្រទេស​អាល្លឺម៉ង់ ដោយ​ត្រូវបាន​ចាត់ទុកជា បូជា​ចា​រ្យ​យន្ត​ទីមួយ ដែល​អាច​និយាយ​ជូនពរ និង​សូត្រ​ព្រះគម្ពី​សម្រាប់​គ្រឹ​ស្ត​សាសនិក​និកាយ​ប្រូ​តេស្ត​ង់​។​



​ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​ពិ​ព័ណ៌​អបអរ​ខួប​៥០០​ឆ្នាំ​នៃ​កំណែទម្រង់​ប្រូ​តេស្ត​ង់ បូជា​ចា​រ្យ​យន្ត «BlessU-2» ត្រូវបាន​បង្កើតឡើង​។ លោក Stephan Krebs តំណាង​ព្រះវិហារ​នៅ​តំបន់ Hesse និង Nassau ដែលជា​ម្ចាស់​គម្រោង បានបញ្ជាក់​ប្រាប់ The Guardian ថា «BlessU-2» ចង់បង្ហាញ​ពី​ការវិវត្ត​នៃ​ព្រះវិហារ​នៅលើ​ពិភពលោក​នាពេល​អនាគត តាមរយៈ​ការបំពេញ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​។​



​ទោះបីជា​យ៉ាងណាក៏ដោយ មតិ​ជាច្រើន​បាន​រិះគន់​ចំពោះ​ដំណើរការ​នេះ ពីព្រោះ​ពួកគេ​គិតថា សាសនា​អាច​សាប​ឥទ្ធិពល​។ ត្រង់ចំណុច​នេះ លោក Stephan Krebs  បាន​ពន្យល់ថា​៖ «​យើង​ចង់​ឲ្យ​សាសនិក ធ្វើការ​ប្រៀបធៀប​ថា តើ​ពួកគេ​អាច​ទទួលយក​ការជូន​ពរ​ពី​ម៉ាស៊ីន ឬ​ពួកគេ​នៅតែ​ត្រូវការ​មនុស្ស​ដដែល​»​។





«BlessU-2» ជា​ប្រភេទ Touch Screen ដែល​អាច​សូត្រ​បាន​ប្រមាណ​៤០​ខ​ក្នុង​ព្រះគម្ពីរ និង​អាច​ជូនពរ​បាន​៥​ភាសា ក្នុងនោះ​មាន​ភាសា​អង់គ្លេស អាល្លឺម៉ង់ បារាំង អេ​ស្ប៉ា​ញ និង​ប៉ូឡូញ​។ គេ​អាច​ជ្រើសរើស​រវាង​សំឡេង​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​បាន​ផងដែរ​៕


Tag:
 BlessU-2
  បូជា​ចា​រ្យ​
  ប្រូ​តេស្ត​ង់
© រក្សាសិទ្ធិដោយ thmeythmey.com