ពីនេះ ពីនោះ
ស៊ីញេ (​ចុះហត្ថលេខា​) ជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង
20, Jun 2017 , 6:31 am        
រូបភាព
ដោយ: ថ្មីៗ
ជាទូទៅ សាធារណជន​មិន​ស្រូវ​ប្រើពាក្យ ចុះហត្ថលេខា ទេ​, តែ​បែរជា​ប្រើពាក្យ «​ស៊ីញេ​» ដែលជា​ពាក្យ​ភាសា​បារាំង​ទៅវិញ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​អំពី​ពាក្យ​នេះ​យ៉ាង​ដូច្នេះ​ថា​៖



​ស៊ីញេ ជា​កិរិយាសព្ទ មានន័យថា ចុះហត្ថលេខា គឺ​សរសេរ​ឈ្មោះ​ខ្លួន​ដោយ​ដៃ​ខ្លួនឯង តាម​ចំណាំ​ដែល​ធ្លាប់តែ​សរសេរ​រៀងមក​យ៉ាងណា​ក៏​ឲ្យ​នៅ​ជា​យ៉ាងនោះ ( បារ​. Singner ) ។​
​ឧទាហរណ៍​៖ សូម​ស៊ីញេ​មួយ​មក​, គាត់​មិន​ព្រម​ស៊ីញេ ជាដើម​។​

​បើជា​នាមសព្ទ មានន័យថា ហត្ថលេខា គឺ​ឈ្មោះ​របស់ខ្លួន​ដែល​ខ្លួន​បាន​សរសេរ​រួចហើយ ដោយ​ដៃ​ខ្លួនឯង​តាម​ចំណាំ​រៀងមក ( បារ​.Sinature ស៊ី​ញ៉ា​តួរ )​។

​ចំពោះ​ព្រះមហាក្សត្រ​ប្រើ​ជា ព្រះហស្ដលេខា​; ទ្រង់​ឡាយព្រះហស្ដលេខា​។​

សព្វថ្ងៃនេះ​ប្រើពាក្យ​ហត្ថលេខា តាម​សម័យនិយម​របស់​ប្រទេស​កម្ពុជា​ឯករាជ្យ អព្យាក្រឹត​ទៅហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com