ពីនេះ ពីនោះ
ពាក្យ «សម្ព័ន្ធ» មានន័យដូចម្តេច?
× ពាក្យ«សម្ព័ន្ធ» ឬ «សម្ពន្ធ» ជានាមសព្ទ មានន័យថា ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា, ដំណើរទាក់ទងរកគ្នា។ល។ ខ្មែរប្រើសំដៅសេចក្ដីថា «ការចងពន្ធ គឺជាការចងមេត្រីជាដន្លងនឹងគ្នា ឬការដណ្ដឹងកូនស្រីឲ្យកូនប្រុស» , ចង់ធ្វើសម្ពន្ធនឹងគ្នា។ នេះជាសេចក្តីពន្យល់នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត។
សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា។ សម្ពន្ធមិត្ត ឬ —មិត្រ គឺមិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬ សន្យាគ្នាយ៉ាងមាំមួន ។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន។ សម្ពន្ធពង្ស ឬ —វង្ស គឺវង្សដែលភ្ជាប់ជាញាតិគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា។ ល ៕
© រក្សាសិទ្ធិដោយ thmeythmey.com