កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្ហាញ​កូនភ្លោះ​ប្រុស​ស្រី​ដែល​ជួល​គេ​ពពោះ​
30, Jun 2017 , 1:24 pm        
រូបភាព
Mateo និង Eva គឺជា​កូនភ្លោះ​ប្រុស​ស្រី​របស់​តារាបាល់ទាត់​ល្បីឈ្មោះ Cristiano Ronaldo ដែល​ទើបតែ​ចាប់កំណើត​ថ្មីៗ​នេះ​។ ទារក​ទាំងពីរ​ត្រូវបាន CR7 ជួល​គេ​ឲ្យ​ពពោះ​ជំនួស​។​



​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ បាន​បង្ហោះ រូបថត​កូនភ្លោះ​ដ៏​ស្រស់ស្អាត​របស់គេ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមិថុនា ជាមួយ​សារ​ខ្លី​ថា «​សប្បាយចិត្ត​ដែល​អាច​ត្រកង​បី​ជាមួយ​ក្ដី​ស្រឡាញ់​ដល់​កូន​ទាំងពីរ​ក្នុង​ជីវិត​ខ្ញុំ​»​។​


​បន្ទាប់ពី​ព័រ​ទុយ​ហ្គា​ល់​ចាញ់​ស៊ី​លី​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Confederations Cup ម្ចាស់​ពាន Ballon d'Or ៤​សម័យកាល បានអនុញ្ញាត​ឲ្យ​រូបគេ​វិល​ត្រឡប់មកផ្ទះ​វិញ ដើម្បី​ទៅ​មើល​កូន​ដែល​ឲ្យ​គេ​ពពោះ​ជំនួស​ក្រោយ​បង្កើត​កូនប្រុស​២​នាក់​ទៀត បើទោះបី​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​យក​លេខ​៣​ក៏ដោយ​។​


              Ronaldo និងកូនប្រុសទី១ Cristiano Ronaldo Jr

CR7 មានកូន​ប្រុស​៣​នាក់​ហើយ​ក្រោយ​កូនភ្លោះ​ទាំងពីរ​បាន​ចាប់​កណើត ខណៈ​កូន​ដំបូង​ឈ្មោះ Cristiano Ronaldo Jr មាន​អាយុ​៧​ឆ្នាំ ៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Confederations Cup
© រក្សាសិទ្ធិដោយ thmeythmey.com