ព័ត៍មានសុខភាព
​សុខភាព៖ សញ្ញា​ដែល​សង្ស័យថា អ្នក​ទំនង​ជាមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
01, Jul 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ថ្លើម​រលាក ហើយ​ពេលខ្លះ​អាច​វិ​វត្ត​ទៅជា​ការ​ខូច​ថ្លើម​ធ្ងន់ធ្ងរ​ទៀត​ក៏មានដែរ​។ ជំងឺ​នេះ​ឆ្លងតាម​រយៈ​ឈាម​។​



​ការបង្ក​រោគ​ដោយសារ​វីរុស​រលាក​ថ្លើម​ប្រភេទ C រយៈពេល​យូរ វា​នឹងធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C លក្ខណៈ​រ៉ាំរ៉ៃ​។ ជំងឺ​នេះ​ច្រើន​តែមាន​លក្ខណៈ​ស្ងៀមស្ងាត់​រយៈពេល​ច្រើន​ឆ្នាំ រហូតដល់​ថ្លើម​ខូច​គ្រប់គ្រាន់ ទើប​បង្ក​ជា​រោគសញ្ញា​តែម្តងទៅ​។ រោគសញ្ញា​ទាំងនោះ​មានដូចជា​៖

    ងាយ​នឹង​ហូរឈាម​
    ងាយ​នឹង​ជាំ​ស្បែក​
    អស់កម្លាំង​
    មិន​ឃ្លាន​អាហារ​
    ស្បែក និង​ភ្នែក​ទៅជា​លឿង​
    ទឹកនោម​ខាប់​
    រមាស់​ស្បែក​
    កើត​ទាច​ទឹក​
    ហើមជើង​
    ស្រក​ទម្ងន់​
    វង្វេងវង្វាន់ ងងុយគេង និង​និយាយ​លុ​លៗ​
    ស្បែក​ឡើង​ក្រឡា​សរសៃឈាម​ដូច​សម្បុក​ពីងពាង​។​

​រាល់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ​ទាំងអស់​សុទ្ធតែ​ចាប់ផ្តើម​ជាមួយ​នៃ​ដំណាក់កាល​ស្រួចស្រាវ​។ ការ​រលាក​ថ្លើម​ប្រភេទ C ស្រួចស្រាវ​ច្រើនតែ​រក​មិនឃើញ​ដោយសារតែ​មិនមាន​រោគសញ្ញា​។ នៅពេល​រោគសញ្ញា​ចាប់ផ្តើម វា​ប្រហែល​ជាមាន​លក្ខណៈ​ដូចជា ចេញ​លឿង​នៅ​ស្បែក​និង​ភ្នែក ជាមួយគ្នា​នឹង​ការ​អស់កម្លាំង ចង្អោ ក្តៅខ្លួន និង​ឈឺ​សាច់ដុំ​។ រោគសញ្ញា​ស្រួចស្រាវ​ចាប់ផ្តើម​ចេញ​នៅ​រយៈពេល​មួយ​ទៅ​បី​ខែ​ក្រោយពី​ប៉ះពាល់​នឹង​វីរុស​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com