ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​ប្រុសៗ​ចេះតែ​គោរព​ទង់ជាតិ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​?
01, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿងនេះ​ចង់​មានន័យថា ការគោរព​ទង់ជាតិ គឺ​ការឡើង​រឹង​របស់​លិង្គ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង ដែល​វា​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​បុរស​ពេញវ័យ​។ តាមពិតទៅ បុរស​ដែលមាន​សុខ​ភាពល្អ​គួរតែ​លិង្គ​របស់គេ​ឡើង​រឹង ៣ ទៅ​៥​ដង​ឯណោះ​ក្នុង​មួយ​យប់​។​



​នៅពេល​ថ្ងៃ ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ​គីមី​មួយ​ឈ្មោះថា Noradrenaline ដែលជា​អ័រម៉ូន​ការពារ​កុំ​ឲ្យ​លិង្គ​ឡើង​រឹង​។ ប៉ុន្តែ ដល់ពេល​គេង ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ​នេះ​តិច ទើប​ធ្វើ​ឲ្យ​ពេលយប់​លិង្គ​ឡើង​រឹង​បែបនេះ​ទៅ​។ យ៉ាងណាមិញ រឿងនេះ​កើតឡើង​មិន​ទៀងទាត់​ឡើយ​នៅពេល​យប់ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​ភ្ញាក់​ពី​គេង​មក​ដឹង​លិង្គ​រឹង​ឬ​អត់​ទេ សុទ្ធតែជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​



© រក្សាសិទ្ធិដោយ thmeythmey.com