ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​កូន​ចេះតែ​យំ​ក្រោយពី​បៅដោះ​រួច​?
05, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បំបៅ​ដោះ​កូន​មិន​គ្រាន់តែ​ជា​វិធី​ផ្តល់​ជីវជាតិ​ដល់​ទារក​ទេ តែ​វា​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើតជា​ចំណង​ទំនាក់ទំនង​ខាង​ផ្លូវចិត្ត​រវាង​ម្តាយ និង​កូន​ដែរ​។ នៅពេល​ទារក​បៅដោះ គេ​អាច​នឹង​បៅ​តាម​ពីរ​របៀប នោះ​គឺ​បៅ​បាន​ទឹកដោះ ឬ​បៅ​មិនបាន​ទឹកដោះ​។ ប៉ុន្តែ​នៅពេល​កូនបៅ​ដោយ​ប្រើ​ដប​ទឹកដោះគោ គេ​ពិតជា​អាច​បៅ​បាន​ទឹកដោះ​ហើយ​។ ប៉ុន្តែ​បើសិនជា​កូន​បៅដោះ​ម្តាយ ទឹកដោះ​នឹង​បន្ត​ចេញ​រហូត​ទោះបីជា​គេ​មិន​ចង់​បៅ​បន្ត ក៏​នៅតែ​បៅ​ដែរ​។ ទារក​ចូលចិត្ត​ជញ្ជក់​ណាស់ ហើយ​ក៏មាន​ហេតុផល​ជាច្រើន​ធ្វើ​ឲ្យ​គេច​ង់​ជញ្ជក់​ដែរ​ទោះបីជា​មិន​ឃ្លាន​ក៏ដោយ​។ ទារក​អាច​នឹង​បៅ​ដើម្បី​ផាសុកភាព ឬ​នៅពេល​អស់កម្លាំង ឬ​ឈឺចាប់​។ ការ​បំបៅ​ដោះ​កូន​ក៏​ជា​មធ្យោបាយ​មួយ​ផ្តល់​ផាសុកភាព​ដល់​គេ​ដែរ​។​



​ការ​បំបៅ​ដោះ​កូន​គឺជា​របៀប​ដែល​បញ្ជាក់ថា ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ផាសុកភាព និង​សេចក្តីស្រឡាញ់​។ ប៉ុន្តែ​ហេតុអ្វី​បានជា​ទារក​ចេះតែ​យំ​ក្រោយពី​បៅដោះ​រួច​? រឿងនេះ​មានន័យថា គេ​មិនបាន​បៅដោះ​គ្រប់គ្រាន់ ឬក៏​ទឹកដោះ​ធ្វើ​ឲ្យ​គេ​មិន​ស្រួលខ្លួន​? មនុស្ស​ជាច្រើន​ប្រហែលជា​គិតថា នេះ​អាច​ដោយសារតែ​អ្នក​មិនមាន​ទឹកដោះ​គ្រប់គ្រាន់ ឬ​ប្រហែលជា​អ្នកត្រូវការ​ប្រើ​ដប​ទឹកដោះគោ​បំបៅ​គេ​បន្ថែមទៀត​ក្រោយពី​បៅដោះ​រួច​។ បើសិនជា​កូនបៅ​ទឹកដោះ​គ្រប់គ្រាន់ ប៉ុន្តែ​នៅតែ​យំ​ទៀត តើ​មាន​អ្វី​ខុស​ប្រក្រតី​ទៅ​?

    ទារក​នឿយហត់ ឬ​អស់កម្លាំង​
    ទារក​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មួយ​មានការ​ងឿ​យ​ឆ្ងល់ ដែល​មានន័យថា​ខួរក្បាល​ពួកគេ​កំពុងតែ​លូតលាស់​ច្រើន​ទៅៗ​ដើម្បី​រៀន​អ្វីដែល​ថ្មី​
    មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​
    ធ្មេញ​គេ​កំពុងតែ​លូតលាស់ ឬ​ដុះ ដែលជា​ហេតុ​នាំ​ឲ្យ​គេ​យំ​ក្រោយ​បៅ​រួច​
    ដោយសារតែ​គេ​លឺ​សម្លេង​អ្វីមួយ​ចម្លែក ឬ​គួរ​ឲ្យ​ខ្លាច ឬ​អាច​ដោយសារ​មាន​អ្វីមួយ​បន្លប់​ភាព​រីករាយ​របស់គេ​ក្រោយពី​បៅ​រួច​
    ទារក​ចង់​ភឺ ជាពិសេស​នៅពេល​គេ​អាយុ​បាន ៤ ទៅ​៦​ខែ​
    លំហូរ​ទឹកដោះ​ដែល​គេ​បៅ​ពី​ដោះ​ម្តាយ​មិនបាន​ត្រឹមត្រូវ យឺត​ពេក ឬ​លឿន​ពេក​
    ទារក​មិន​ចង់​បៅ ឬ​ឈប់​បន្ត​បៅ​ទៀត​
    ទារក​ចង់​បៅ​តែ​ដោះ​ម្ខាង​
    មាន​បញ្ហា​ដុះ​ច្រាំង​ក្នុង​មាត់​
    តឹង​ច្រមុះ​
    អណ្តាត​មាន​បញ្ហា​
    អា​ឡែ​ហ្ស៊ី​នឹង​ទឹកដោះ ឬអ្វី​មួយ​នៅលើ​ស្បែក​ម្តាយ​
    បៅ​ច្រើនពេក​។​

​ខណៈពេល​ដែលមាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ទារក​យំ​ក្រោយពី​បៅ​រួច​នោះ ចូរ​ចាំ​ថា បញ្ហា​ទាំងនោះ​មិនមែន​កើតឡើង​រហូត​នោះទេ​។ ចូរ​លួង​គេ និង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ​ឡើងវិញ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ រឿងនេះ​អាច​នឹង​ស៊ីពេល​ខ្លះ​ដែរ​ពី ២០​នាទី ទៅមួយ​ម៉ោង ឬ​ពីរ​បី​ម៉ោង ប៉ុន្តែ​អ្នក​ក៏​កុំ​ភ្លេច​ឲ្យ​គេ​បៅដោះ​បន្ថែម​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com