ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សកម្មភាព​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ទារក​អាយុ​ពីរ​ខែ ចូលចិត្ត​បំផុត​
06, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា​តើ​គួរ​ចំណាយ​ពេលវេលា​ជាមួយ​ទារក​អាយុ​ទើបតែ ២​ខែ​ដូច​ម្តេចទៅ​? ឥឡូវនេះ​អ្នក​សម្រាលកូន​រួចហើយ ហើយក៏​ត្រូវតែ​ចំណាយពេល​វេលា​នៅ​ជាមួយ​ទារក​ឲ្យ​បាន​ច្រើន​ផងដែរ​។ ពិតណាស់ មានរឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ក្រៅពី​ការប្តូរ​ខោ​ទឹកនោម​កូន និង​បំបៅកូន​។ តើ​រឿង​ផ្សេងទៀត​នោះ​មាន​អ្វី​ខ្លះទៅ​?



​និយាយ​ជាមួយ​កូន​
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា គួរ​និយាយ​អ្វី​ជាមួយ​ទារក​អាយុ​ទើបតែ​ពីរ​ខែ​ទៅ​? វា​អាចជា​រឿង​មួយ​ខុសគ្នា​ខ្លាំង​។ ចូរ​និយាយ​ជាមួយ​គេ​តាមរយៈ​ការប្រើ​ទឹកមុខ​ឲ្យ​បាន​ច្រើន​។ ពេលនោះ​ទារក​នឹង​ចាប់ផ្តើម​បង្កើតជា​សម្លេង​ដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​អ្នក​និយាយ​។ នៅពេល​អ្នក​និយាយ​កាន់តែច្រើន​គេ​នឹង​បង្កើត​ជំនាញ​នៃ​ការនិយាយ​កាន់តែ​លឿន​។ នៅពេល​អ្នក​លើក​របស់​លេង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ភ្នែក​ទារក​នឹង​វិល​រក​តាម​។ រឿងនេះ​ប្រហែលជា​ជំរុញ​ដល់​ភាព​មើលឃើញ​របស់គេ​បាន​ផងដែរ​។​

​អាន​អក្សរ ឬ​ច្រៀង​ឲ្យ​គេ​ស្តាប់​
​អ្នក​ប្រហែលជា​មិនមែន​អ្នកចម្រៀង​ដ៏​ពិ​រោះ​ទេ ប៉ុន្តែ​សម្លេង​អ្នក​គឺ​គ្រប់គ្រាន់​នឹង​ផ្តល់​ឲ្យ​ទារក​ស្តាប់​យ៉ាង​អស្ចារ្យ​ហើយ​។ សម្លេង​អ្នកមាន​ថាមពល​ធ្វើ​ឲ្យ​ទារក​រំងាប់​អារម្មណ៍​បាន​។ ចូរ​កុំ​ភ្លេច​អាន​សៀវភៅ​ឲ្យ​គេ​ស្តាប់​ផង​។ ចូរ​ដាក់​កូន​នៅលើ​ភ្លៅ ហើយ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ​ឲ្យ​គេ​មើល​។ ការដែល​អាន​សៀវភៅ​ឲ្យ​គេ​ស្តាប់ និង​មើលឃើញ​រួប​ភាព​បែបនេះ​នឹង​ជួយ​បង្កើន​ភាព​ឆ្លាត​វ៉ៃ​របស់គេ​កាន់តែ​ល្អ​។ ក្រៅពី​ជម្រុញ​ដល់​សមត្ថភាព​នៃ​ការ​ស្តាប់ កូន​ក៏​អាច​រៀន​ចេះ​នូវ​ភាសា​ថ្មី​មួយ​សម្រាប់​គេ​ផងដែរ​។​

​នាំ​កូន​ទៅលេង​ខាងក្រៅ​ផ្ទះ​
​ចូរ​ចំណាយពេល​ដើរលេង​ជាមួយ​កូនតូចៗ​របស់​អ្នកផង​ទៅ ព្រោះ​វា​នឹងធ្វើ​ឲ្យ​គេ​មើលឃើញ​មនុស្ស​ថ្មីៗ​។ ចូរ​ឲ្យ​គេង​ទៅ​ចូលរួម​ក្នុងសង្គម​ដែលមាន​មនុស្ស​អាយុ​ប៉ុនៗ​គ្នា​លេង​ជាមួយគ្នា​ទៅ​។ យ៉ាងណាមិញ ចូរ​ប្រាកដថា កន្លែង​ដែល​អ្នក​ទៅនោះ​មាន​អនាម័យ​ល្អ​សម្រាប់​ទារក​អាយុ​ពីរ​ខែ​។ តាមរយៈ​ការ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដៃ​ទ និង​ស្តាប់លឺ​សម្លេង​ថ្មីៗ ចូរ​ឲ្យ​កូន​អាច​ប្រឈមមុខ​នឹង​ស្ថានភាព​ពិបាកៗ​ផង​ទៅ​។ ដូច្នេះ ពេល​ក្រោយ នៅពេល​អ្នក​មើលឃើញ​អ្វីៗ​ដែល​ថ្មី គេង​នឹង​លែង​យំ​ទៀតហើយ តែ​បែរជា​ញញឹម​ដាក់​វិញ​។​

​ឲ្យ​គេង​លេង​នៅលើ​កម្រាល​ដី​
​ទារក​ទើបតែ​អាយុ​ពីរ​ខែ អ្នក​ទំនងជា​ដឹងថា​គួរ​ការពារ​គេ​ឲ្យ​បានល្អ​យ៉ាងម៉េច​ហើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ចង់ឃើញ​កូន​ចេញ​វា ក្រឡាប់ និង​ដើរ ចូរ​ឲ្យ​គេ​លេង​នៅលើ​កម្រាល​ដី​ក្នុង​ផ្ទៃ​ទៅ​។ ការធ្វើ​បែបនេះ​នឹង​ផ្តល់​កន្លែង​គ្រប់គ្រាន់​សម្រាប់​គេ​រៀនសូត្រ​សកម្មភាព​ទាំងនេះ​។ ចូរ​លើកទឹកចិត្ត​គេ​ឲ្យ​ធ្វើ​វា​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com