ពីនេះ ពីនោះ
«​សែន​» ជា​ពាក្យ​ប្រើ​ចំពោះ «​លប​សូក​» ឬ «​ឱ្យ​សំណូក​»
08, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ «​សែន​» ថា ជា​ពាក្យ​ប្រើ​ចំពោះ លប​សូក ឬ ឱ្យ​សំណូក គឺ​ទាល់តែ​សែន​ត្រូវ​ទើបបាន​ស្រួល​។ កិរិយាសព្ទ «​សែន​» នេះ មានន័យថា ដាក់​ភោជនាហារ​សំបូងសង្រូង​ចំពោះ​ទៅ​មតក​បុគ្គល ឬ​ដាក់​ក្រយា​បូជា​ពោល​ពាក្យ​អំពាវនាវ​ចំពោះ​ខ្មោច​បិសាច​។ ឧទាហណ៍​៖ សែនខ្មោច​, សែនដូនតា​, សែនពែ​, សែនព្រេន​, សែនអ្នកតា​។​



បើជា​កិរិយាវិសេសន៍ និង​ជា​គុណសព្ទ «​សែន​» ជា​ពាក្យ​ប្រើ​ចំពោះ ច្រើន​, ក្រៃពេក​, ក្រៃលែង​; ណាស់​។ ឧទាហណ៍​៖ សែនក្រ​, សែនពិបាក​, សែនព្រួយ​; សែនស្រណុក​, សែនសប្បាយ​; សែនខឹង​, សែនស្អប់​, សែនស្ដាយ​។ ក្នុងន័យ​មួយទៀត គឺ​ចំនួន​ដប់​ហ្មឺន  (១០០,០០០) , ប្រាក់​មួយ​សែន ៕


© រក្សាសិទ្ធិដោយ thmeythmey.com