ពីនេះ ពីនោះ
ពាក្យ «​សំគិស​» មានន័យថា ចោលម្សៀត​
09, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​សំគិស​» គឺជា​ពាក្យ​ដែល​ខ្មែរ​មួយចំនួន​តែងតែ​ប្រើប្រាស់​សម្រាប់​ជេរ ឬ​ស្តីបន្ទោស​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​។ ពួកគេ​ដឹង​ត្រឹម​ថា ជា​ពាក្យ​មើលងាយ ប៉ុន្តែ​មិនបាន​ដឹង​ពី​ន័យចំរ​បស់ពាក្យ​នេះឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ «​សំគិស​» នេះ​យ៉ាង​ដូច្នេះ​៖



ពាក្យ «​សំគិស​» ឬ «​សំគិះ​» ជា​គុណសព្ទ មានន័យថា កខ្វក់​, គគ្រក់​, គម្រក់​, ចោលម្សៀត​, កំសោយ ឬ របស់​សំគិស ។ ឧទាហរណ៍​៖ មនុស្ស​សំគិស មនុស្ស​គម្រក់​; អា​សំគិះ​! ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com