អន្តរជាតិ
លោក O.J. Simpson អតីត​តារាបាល់ទាត់​អាមេរិកាំង​នឹង​បាន​នៅក្រៅ​ឃុំ
22, Jul 2017 , 8:19 am        
រូបភាព
ដោយ: VOA
​លោក O.J. Simpson អតីត​តារាបាល់ទាត់​អាមេរិកាំង​និង​ជា​តារាភាពយន្ត​បាន​ប្រាប់​ក្រុមប្រឹក្សា​ដោះលែង​អ្នកទោស​នៅ​ទីក្រុង Las Vegas ថា លោក​សោកស្តាយ​អំពី​អ្វីដែល​មិនគួរ​កើតមានឡើង​។



​លោក​ថ្លែង​ដូច្នេះ​នៅពេល​លោក​សុំ​ឲ្យ​មានការ​ដោះលែង​មុន​កំណត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​លោក​បាន​ជាប់ពន្ធនាគារ​៩​ឆ្នាំ​ពីបទ​ប្លន់​ប្រដាប់អាវុធ​និង​ចាប់​ជម្រិត​។ លោក Simpson និយាយថា ខ្ញុំ​បាន​ជាប់គុក​តាម​ទោស​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​ចង់​ជួយ​គេ​ជួយ​ឯង​។ ខ្ញុំ​សោកស្តាយ​អំពី​អ្វីដែល​កើតមានឡើង​។ ខ្ញុំ​សូមទោស​រដ្ឋ Nevada​។​

​កីឡាករ​ល្បី ដែល​ត្រូវបាន​ឲ្យ​ក្រៅ​ឃុំ​ក្នុងការ​កាត់ទោស​ឃាតកម្ម​ដែលមាន​ការចាប់អារម្មណ៍​ក្នុង​ទសវត្សរ៍​១៩៩០ ត្រូវបាន​ក្រុមប្រឹក្សា​ដោះលែង​អ្នកទោស​បកស្រាយ​ថា មាន​ចរិតល្អ​ពេល​ជាប់​ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​បទ​ចោទ​ថ្មីៗ ហើយ​លោក​បាន​ប្រាប់​តុលាការ​ថា លោក​ចង់​នៅក្រៅ​ឃុំ ដើម្បី​បាន​នៅ​ជាមួយ​គ្រួសារ​របស់លោក​។​

​លោក​និយាយថា ខ្ញុំ​ចង់​នៅ​ជាមួយ​កូន​របស់ខ្ញុំ​និំ​ង​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ខ្ញុំ​បាន​ជាប់គុក​ហើយ​គោរព​ច្បាប់​តាម​ដែល​ខ្ញុំ​អាចធ្វើ​បាន​។ ខ្ញុំ​មិនបាន​ត្អូញត្អែរ​ទេ​៩​ឆ្នាំ​មកនេះ​។ អ្វីដែល​ខ្ញុំ​បានធ្វើ​គឺ​ជួយ​គេ​ជួយ​ឯង ដោយ​ប្រាប់​អ្នក​ពី​ជុំវិញ​ឲ្យ​កាន់​ចរិតល្អ និង​រក​យុត្តិធម៌​នៅ​តុលាការ​។ អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​នៅ​ជាមួយ​កូន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com