ពីនេះ ពីនោះ
អ្វី​ទៅជា «​ផល​តប​ពពក​» និង «​ផល​តប​អាកាសធាតុ​»?
24, Jul 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ផល​តប​ពពក​» និង «​ផល​តប​អាកាសធាតុ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​ផល​តប​ពពក​» (Cloud feedback) ផល​តប​អាកាសធាតុ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ផ្នែក​ខ្លះ​នៃ​គុណភាព​ពពក​ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​បរិយាកាស​ផ្សេងៗ​។ ការស្វែងយល់​អំពី​ផល​តប​ពពក និង​ការកំណត់​ទំហំ​និង​សញ្ញា​របស់​វា ទាមទារ​ឱ្យមាន​ការយល់ដឹង ថា​តើ​ការប្រែប្រួល​អាកាសធាតុ​ប្រហែល​ប៉ះពាល់​ដល់​វិសាល​គម​ន៍​នៃ​ប្រភេទ​ពពក បំណែក និង​កម្ពស់​គុណភាព​នៃ​ចំណាំង រស្មី​របស់​វា ហើយ​ការប៉ាន់ប្រមាណ​អំពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​ទាំងនេះ​ទៅលើ​លំនឹង​ថាមពល​ដែល​បញ្ចេញ​រំភាយ​រស្មី​របស់​ផែនដី​យ៉ាងដូចម្តេច នាពេល​បច្ចុប្បន្ននេះ ផល​តប​ពពក​ក៏​នៅតែ​ជា​ប្រភព​ដ៏​ធំ​មួយ​នៃ​ភាពមិនប្រាកដប្រជា​ទៅនឹង​ភាពរួស​នៃ​អាកាសធាតុ​ដែល​បាន​ប្រមើល​ឃើញ​

​ពាក្យ «​ផល​តប​អាកាសធាតុ​» (Climate feedback)  ជា​ដំណើរ​ការដែល​អាច​បង្កើន ឬ​បន្ថយឥទ្ធិពល​នៃ​កម្លាំង​អាកាសធាតុ​។ ផល​តប​ដែល​បង្កើន​កម្ដៅ​ដំបូង​ត្រូវបាន​ហៅថា «​ផល​តប​វិជ្ជមាន​» ហើយ​ផល​តប​ដែល​បន្ថយកម្ដៅ​ត្រូវបាន​ហៅថា «​ផល​តប​អវិជ្ជមាន​»​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com