ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​ត្រូវ​ចៀសវាង បើសិនជា​ហើមពោះ​ញឹកញាប់​
28, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ហើមពោះ​កើតឡើង​នៅពេលដែល​ផ្លូវ​ក្រពះ​ពោះវៀន​ពោរពេញ​ទៅដោយ​ខ្យល់​។ អ្នកជំងឺ​ភាគច្រើន​ប្រាប់​អាកា​រៈ​ហើមពោះ​នេះ​ថា ដូច​ជាមាន​អារម្មណ៍​តឹងៗ ណែនៗ ឬ​ទល់​ក្នុង​ពោះ​។ យ៉ាងណាមិញ ការ​ហើមពោះ​ច្រើនតែ​កើត​ជាមួយគ្នា​នឹង​អាកា​រៈ​ដូចខាងក្រោម​នេះ​ថែមទៀត​៖


•    ឈឺ​
•    ផោម​ច្រើន​
•    ភើ​ញឹកញាប់​
•    កូរ​ក្នុង​ពោះ​

​ការ​ហើមពោះ​អាច​រំខាន​ដល់​ការងារ និង​សកម្មភាព​ប្រចាំថ្ងៃ និង​ការច្នៃប្រឌិត​នានា​របស់​មនុ​ស្សបាន​។ ដោយយោង​ទៅតាម University of North Carolina បាន​ឲ្យ​ដឹងថា អ្នក​ដែល​ធ្លាប់មាន​អាកា​រៈ​ហើមពោះ​គឺ​គឺ​ឈឺ​ច្រើន​ថ្ងៃ ហើយក៏​ត្រូវ​ការជួប​ពេទ្យ​ជា​ញឹកញាប់ និង​ប្រើ​ថ្នាំ​ច្រើន​ផងដែរ​។​

​ករណី​ភាគច្រើន អាកា​រៈ​នៃ​ការ​ហើមពោះ​នេះ​អាច​កាត់បន្ថយ ឬ​បង្ការ​បាន​តាមរយៈ​ការ​សម្រប​ខ្លួន​នូវ​របៀប​រស់នៅ​មួយចំនួន ជាពិសេស​សម្រក​ទម្ងន់​តែម្តង បើសិនជា​កំពុងតែ​ធាត់​ស្រាប់​។ យ៉ាងណាមិញ ការ​ហើមពោះ​ភាគច្រើន​កើតឡើង​ដោយសារតែ​ការ​លេប​ខ្យល់​ចូលក្នុង​ពោះ​ច្រើនពេក​។ ដូច្នេះ​ដើម្បី​បន្ថយ​ការ​លេប​ខ្យល់ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•    ចៀសវាង​ការ​ទំពារ​ស្ករ​កៅស៊ូ ព្រោះ​កាលណា​អ្នក​ទំពា​រស្ករ​កៅស៊ូ វា​នឹងធ្វើ​ឲ្យ​អ្នក​លេប​ខ្យល់​ទៅក្នុង​ពោះ​ដោយ​មិនដឹង​ខ្លួន​
•    កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ មាន​ជាតិ​ហ្គាស​
•    ចៀសវាង​អាហារ​មាន​ជាតិ​ឧស្ម័ន​ដូចជា ស្ពៃក្តោប ឬ​សណ្តែក​គ្រាម​ជាដើម​
•    ចូរ​ព្យាយាម​ញ៉ាំ​អាហារ​យឺត និង​ចៀសវាង​ប្រើ​បំពង់​បឺត​ទឹក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com