ព័ត៍មានសុខភាព
សុខភាព​៖ វីតាមីន​ល្អ​បំផុត​ដែល​ស្ត្រីៗ​ត្រូវការ​
30, Jul 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​សុខភាព​ទូទៅ​។ ការទទួលបាន​កម្រិត​វីតាមីន​ត្រឹមត្រូវ​អាចជា​រឿង​មួយ​ងាយស្រួល​តាមរយៈ​ការរក្សា​តុល្យភាព​របប​អាហារ និង​ជ្រើសរើស​អាហារ​ដែល​ផ្តល់​សុខភាព​។ ស្ត្រី​ភាគច្រើន​អាច​ទទួលបាន​ជីវជាតិ​សំខាន់​ដែល​គេ​ត្រូវការ​បាន​តាមរយៈ​ការជ្រើសរើស​អាហារ​ដែល​ឆ្លាត​វៃ​។ យ៉ាងណាមិញ ស្ត្រី​មួយចំនួន​ប្រហែលជា​ត្រូវការ​ថ្នាំ​បំប៉ន​វីតាមីន​បន្ថែម​ផងដែរ​។​



ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​គឺជា​ជីវជាតិ ក៏ដូចជា​វីតាមីន​ដែល​ស្ត្រី​ត្រូវការ​បំផុត​ដើម្បី​ឲ្យ​រាងកាយ​ទាំងមូល​ធ្វើការ​បាន​កាន់តែ​ល្អ​៖
•    វីតាមីន A សំខាន់​សម្រាប់​សុខភាព​ភ្នែក ស្បែក និង​ជាលិកា​ឆ្អឹង​
•    វីតាមីន B1 ជួយ​រាងកាយ​ក្នុងការ​រំលាយ​ជាតិ​ខ្លាញ់ និង​បង្កើតជា​ថាមពល​
•    វីតាមីន B2 ជា​អង់​ទី​អុកស៊ីដ​ង់ និង​ការពារ​កោសិកា​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី​
•    វីតាមីន B3 អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​
•    វីតាមីន B5 សំខាន់​សម្រាប់​ការផលិត​អ័រម៉ូន ប្រព័ន្ធ​ភាពស៊ាំ​ល្អ និង​បង្កើត​ថាមពល​
•    វីតាមីន B6 ជួយ​បង្កើត​ស្រោម​កោសិកា​
•    វីតាមីន B7 សំខាន់​សម្រាប់​ការរំលាយ​អាហារ​ព្រមទាំង​ជំនួយ​ដល់​ស្បែក សក់ ក្រចក និង​កោសិកា​
•    វីតាមីន B9 សំខាន់​សម្រាប់​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​
•    វីតាមីន B12 សំខាន់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​កោសិកា​សរសៃប្រសាទ​ប្រកបដោយ​សុខភាព​ល្អ​
•    វីតាមីន C សំខាន់​សម្រាប់​ការលូតលាស់ និង​ជួសជុល​ដល់​ជាលិកា​ក្នុង​រាងកាយ​
•    វីតាមីន D ដែល​ជំនួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម និង​ជួយ​ឲ្យ​ឆ្អឹង និង​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ល្អ​
•    វីតាមីន E ដែល​អាច​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី ព្រមទាំង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​
•    វីតាមីន K អាចជួយ​ធ្វើ​ឲ្យ​ឈាមកក និង​បង្ការ​ការហូរ​ឈាម​ខ្លាំង ព្រមទាំង​ថែរក្សា​បេះដូង និង​ឆ្អឹង​កាន់​តែមាន​សុខភាព​ល្អ និង​រឹងមាំ​
•    ខូលីន មាន​សារៈសំខាន់​សម្រាប់​មុខងារ​ថ្លើម សរសៃប្រសាទ និង​ចលនា​របស់​សាច់ដុំ​។​

​វីតាមីន​ភាគច្រើន​ធ្វើការ​ដូចៗ​គ្នា​។ ឧទាហរណ៍ ទាំង​វីតាមីន A និង C ជួយ​ជំរុញ​ដល់​សុខភាព​ធ្មេញ និង​ជាលិកា​ទន់ៗ​។ វីតាមីន B ភាគច្រើន​ជួយ​ដល់​ការរំលាយ​អាហារ និង​ការផលិត​គ្រាប់​ឈាមក្រហម​។ វីតាមីន D ជួយ​ដល់​ការ​បឺត​ស្រូប និង​រក្សា​តុល្យភាព​ជាតិ​កាលស្យូម​ក្នុង​ខ្លួន​។ វា​ក៏​ជួយ​ការពារ​រាងកាយ​ពី​ការ​ជំងឺឆ្លង​ផងដែរ​។ អ្វីដែល​សំណាង​នោះ​គឺថា យើង​អាច​ទទួលបាន​វីតាមីន D តាមរយៈ​ការ​ហាលថ្ងៃ​ត្រឹមតែ ១០ ទៅ​១៥​នាទី​បុ​ណ្ណោះ​ក្នុង​មួយថ្ងៃ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com