ព័ត៍មានសុខភាព
​សុខភាព៖ អាកា​រៈទាំង​នេះបញ្ជាក់ថា អ្នក​កំពុងតែ​ញៀន​នឹង​ការរួម​ភេទ​
29, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញៀន​នឹង​ការ​រួមភេទ​អាចជា​រឿង​ពិបាក​សម្គាល់​អាកា​រៈ​រប​ស់វា​នៅ​ខាងក្រៅ​ណាស់​។ ប៉ុន្តែ​ការ​ញៀន​ភាគច្រើន​អាច​នឹង​មើលមិនឃើញ​តាមរយៈ​អាកប្បកិរិយា​របស់​មនុស្ស​ទេ ហើយក៏​មិនអាច​ឲ្យ​ប្តី​ប្រពន្ធ ឬ​ដៃគូ និង​សមាជិកគ្រួសារ​ដឹង​ដែរ​។ ប៉ុន្តែ ពេលខ្លះ អាកា​រៈ​រប​ស់វា​អាច​នឹង​សម្គាល់​ដឹងបាន​។ មនុស្ស​ម្នាក់​ដែល​អាច​គិតថា​ញៀន​នឹង​ការ​រួមភេទ​ទំនងជា​បង្ហាញ​អាកា​រៈ​ខាងក្រៅ​ដូចខាងក្រោម​នេះ​៖



•    មានការ​គិត និង​ស្រមៃ​អំពី​ការ​រួមភេទ​ជ្រាំ​ដែលៗ ឬ​រ៉ាំរ៉ៃ​
•    មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ច្រើន​នាក់​ដោយ​រួមភេទ​ទាំង​មនុស្ស​ចម្លែក​ផងដែរ​
•    ចេះតែ​រក​វិធី​កុហក​ដើម្បី​លាក់បាំង​ភាព​ញៀន​របស់​ពួកគេ​
•    ចេះតែ​ចង់បាន​ការរួម​ភេទ ទោះបីជា​សកម្មភាព​នោះ​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ ការងារ ឬ​ធ្វើ​អ្វីមួយ​ផ្លូវការ​ក៏ដោយ​
•    មិនអាច​ឈប់ ឬ​គ្រប់គ្រង​អាកប្បកិរិយា​ខ្លួនឯងបាន​
•    ធ្វើ​ឲ្យ​ខ្លួនឯង ឬ​អ្នកដទៃ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ដោយសារតែ​សកម្មភាព​ផ្លូវភេទ​របស់ខ្លួន​
•    អាច​នឹងមាន​បទល្មើស​រួមភេទ​ជា​ញឹកញាប់​
•    មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​កំហុស​ក្រោយពី​រួមភេទ​រួច​
•    មាន​ផលវិបាក​ផ្ទាល់ខ្លួន​បែប​អវិជ្ជមាន​ច្រើន​ថែមទៀត​។​

​ការ​ញៀន​នឹង​ការ​រួមភេទ​អាចជា​រឿង​មួយ​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ណាស់​។ យក​ល្អ​គួរតែ​ចាំ​ថា ការរីករាយ​នឹង​សកម្មភាព​ផ្លូវភេទ​មិនមែន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ញៀន​ឡើយ តែ​គឺជា​រឿង​ធម្មតា​។ ពេលខ្លះ ការចាប់អារម្មណ៍​ខាង​ផ្លូវភេទ​ប្រហែល​អាចជា​រឿង​មិនត្រូវ​គ្នា​រវាង​ដៃគូ​ស្នេហា​ម្នាក់ៗ ប៉ុន្តែ​មិនមែន​មានន័យថា​ជាការ​ញៀន​នឹង​ការរួម​ភេទ​ឡើយ​។​

​ជាធម្មតា ការ​ញៀន​នឹង​ការរួម​ភេទ​គឺជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ត្រូវ​ការធ្វើសកម្មភាព​ផ្លូវភេទ​ជាប់ និង​មិនអាច​គ្រប់គ្រង​វា​បាន​។ និយាយ​រួម ចំណង់​ផ្លូវភេទ​របស់​អ្នកជំងឺ​បែបនេះ គឺ​មិនចេះ​គ្រប់គ្រាន់​ឡើយ ហើយ តែងតែ​ចង់​បន្ថែម​ជាប់​រហូត​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​




© រក្សាសិទ្ធិដោយ thmeythmey.com