ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការព្យាបាល​ដោយ​ខ្លួនឯង​ចំពោះ​ករណី​ជំងឺ ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​
01, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​មកពី​ពាក្យ​មួយ​ឈ្មោះថា Irritation Bowel Syndrome (IBS) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជាការ​រឹង​ជាប់​នៃ​ពោះវៀនធំ រលាក​ពោះវៀនធំ រលាក​ភ្នាស​ពោះវៀនធំ និង​រលាក​ផង​រឹង​ជាប់​ផង​ចំពោះ​ពោះវៀនធំ​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​គឺមាន​ការប្រែប្រួល​ទៅតាម​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​



​ករណីខ្លះ IBS អាច​បង្ក​ជាការ​ខូចខាត​ពោះវៀន​ដែរ ប៉ុន្តែ​មិនកើត​ឡើង​ញឹកញាប់​ទេ​។ កាលណា​មនុស្សម្នា​ក់មាន​ជំងឺ IBS មិនមែន​មានន័យថា ពួកគេ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីកក្រពះ​ពោះវៀន​ទេ តែ​វា​នៅតែ​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ជីវិត​រស់នៅ​។​

​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ ឬ​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ប្រហែលជា​អាចជួយ​បំបាត់​រោគសញ្ញា​ជំងឺ IBS នេះ​បាន ដោយ​សឹងតែ​មិនបាច់​ប្រើ​ថ្នាំ​ព្យាបាល​ទេ​ដូចជា​៖
•    ចូលរួម​ហាត់ប្រាណ​ជា​ទៀងទាត់​
•    កាត់​ប​ន្ថ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ព្រោះ​វា​អាច​ភ្ញោ​ច​ដល់​ពោះវៀន​ថែមទៀត​
•    ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង​
•    កាត់បន្ថយ​ស្ត្រេ​ស តាម​វិធី​គ្រប់យ៉ាង​
•    លេបថ្នាំ​ប្រូ​បាយ​អូ​ទិច ដើម្បី​បំបាត់​ការ​ផោម និង​ហើមពោះ​
•    ចៀសវាង​ការ​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើន ឬ​អាហារ​ហឹរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com