រថយន្តដែលមានចំណាស់យ៉ាងតិចបំផុត៣០ឆ្នាំចំនួន៧០០គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍ Traversee de Paris លើកទី១០ ដែលរៀបចំដោយសមាគម Vincennes en Anciennes កាលពីចុងសប្តាហ៍កន្លងមក។ ព្រឹត្តិការណ៍នេះ ត្រូវរៀបចំឡើងនៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុងទីក្រុងប៉ារីសសម្រាប់ក្រុមអ្នកស្រឡាញ់រថយន្ត។
សម្រាប់ព្រឹត្តិការណ៍ Traversee de Paris លើកទី១០នេះ រថយន្តកែច្នៃ ម៉ូតូ រួមទាំងត្រាក់ទ័រ ក៏បានចូលរួមជាកិត្តិយសផងដែរ ដោយកម្មវិធីចាប់ដំណើរពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ថ្ងៃត្រង់។ ក្នុងចំណោមរថយន្តទាំង៧០០គ្រឿងនោះ ក៏មានរថយន្តចំណាស់ជាង១សតវត្សរ៍ផងដែរ ដោយរថយន្តទាំងនោះ ជាកេរមតកតៗគ្នារបស់ក្រុមគ្រួសារដែលចូលចិត្តសន្សំ និងរក្សាទុករថយន្តសម័យដើម។
ក្នុងបទសម្ភាសមួយជាមួយកាសែត Le Parisien លោកយាយ Maria Aram រីករាយចូលរួមក្នុងព្រឹត្តិការណ៍ Traversee de Paris លើកទី១០ ជាមួយរថយន្ត Opel 1900 GT ហើយនេះក៏ជាលើកទី៥ផងដែរសម្រាប់ស្ត្រីចំណាស់ជាង៧០ឆ្នាំ៕