ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ​ដើម្បី​ជំនះ​ភាព​ខ្លាច​ក្នុងពេល​ធ្វើដំណើរ​តាម​យន្តហោះ​
02, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើដំណើរ​តាម​យន្តហោះ​បាន​បង្កើតឡើង​យ៉ាងច្រើន​នៅ​ទូរ​ទាំង​ពិភពលោក និង​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ការដឹកជញ្ជូន​។ ជា​រៀងរាល់ថ្ងៃ​មានការ​ហោះហើរ​ប្រមាណ ១០០០០០​ករណី​ឯណោះ​នៅ​ជុំវិញ​ពិភពលោក ហើយក៏​មាន​អ្នកធ្វើដំណើរ ៣,៧​ពាន់​លាន​នាក់​ដែរ ក្នុង​ឆ្នាំ ២០១៧​នេះ​។



​ដោយសារតែ​ការធ្វើដំណើរ​តាម​យន្តហោះ​ចេះតែ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ដូច្នេះ​វា​បែរជា​ធ្វើ​ឲ្យ​មធ្យោបាយ​មួយ​នេះ​កាន់​តែមាន​សុវត្ថិភាព​ទៅវិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នកចេះ​តែមាន​អារម្មណ៍​ខ្លាច​ការហោះហើរ​តាម​យន្តហោះ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​វិធី​ងាយៗ​ដូចខាងក្រោម​នេះ​នៅពេល​ធ្វើដំណើរ​តាម​យន្តហោះ​លើក​ក្រោយ​៖

•    ចូរ​ដកដង្ហើម​ជ្រៅ​ដោយ​ដក​ចូល រាប់​ពីមួយ​ដល់​បួន និង​ចេញ​វិញ​រាប់​ពីមួយ​ដល់​ប្រាំមួយ​
•    ចូរ​អង្គុយ​គងជើង និង​គង​ដៃ ហើយ​ពឹង​ទ្រូង បន្ទាប់មក​ដកដង្ហើម​ជ្រៅៗ​ធម្មតា​។​
•    ទម្លាក់​វាំងនន​បង្អួច​ចុះ ដើម្បី​កុំ​ឲ្យ​មើលឃើញ​អ្វីៗ​មាន​ចលនា​នៅ​ខាងក្រៅ​
•    ត្រូវមាន​ចិត្ត​ឲ្យ​ស្ងប់ និង​តាំង​សម​ធិ​រាល់ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ឬ​ពីរ​សប្តាហ៍​មុននឹង​ជិះ​យន្តហោះ​
•    ចូរ​រក​អ្វីដែល​អាចជួយ​បន្ថយ​ការតក់ស្លុត​របស់​អ្នក​បាន ដូចជា​ស្តាប់​ចម្រៀង ឬ​ញ៉ាំ​អាហារ​ស​ម្រន​ណា​ដែល​ជួយ​ឲ្យ​អារម្មណ៍ល្អ​។ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​របស់​ផ្អែម​។​
•    ចូរ​លុបបំបាត់​អាហារ​ភ្ញោ​ច​អារម្មណ៍​ដូចជា ជាតិ​កាហ្វេ​អ៊ី​ន ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com