ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនមែន​មានតែ​ជំងឺ​រលាក​ថ្លើម​ទេ​ដែល​ធ្វើ​ឲ្យ​កើត​ទាច​ទឹក​
01, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​មានការ​ជ្រាប់​ទឹក​ចូលទៅក្នុង​ប្រហោង​ពោះ​កាន់តែច្រើន នោះ​ហើយ​គឺជា​ការកើត​ទាច​ទឹក​។ បញ្ហា​មួយ​នេះ​ច្រើនតែ​កើតឡើង​នៅពេលដែល​ថ្លើម​ឈប់​ធ្វើការ ឬ​មិនអាច​បំពេញ​មុខងារ​រ​បស់​វា​បានល្អ​។​



​អ្នកជំងឺ​ក្រិន​ថ្លើម​ដែល​កើត​ទាច​ទឹក​ទៀត អាចមាន​អត្រា​នៃ​ការ​រស់​បាន ២​ឆ្នាំ​ប្រហែល ៥០​ភាគរយ​ប៉ុណ្ណោះ​។ ដូច្នេះ​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​ទាច​ទឹក​មែន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។​

​ជំងឺ​ទាច​ទឹក​ភាគច្រើន​បង្កឡើង​ដោយ​ការ​សម្លាក​ក្នុង​សាច់​ថ្លើម ដែល​រឿងនេះ​នឹង​បង្កើន​សម្ពាធ​កាន់តែខ្លាំង​ក្នុង​សរសៃឈាម​របស់​ថ្លើម​។ កាលណា​សម្ពាធ​នេះ​កើនឡើង វា​នឹង​រុញ​ជាតិ​ទឹក​ចេញពី​ថ្លើម​ចូលទៅក្នុង​ប្រហោង​ពោះ និង​បង្ក​ជា​ទាច​ទឹកតែ​ម្តង​។​

​ការ​ខូច​ថ្លើម​គឺជា​ការប្រឈមមុខ​ដ៏​ធំ​បំផុត​នៃ​អ្នក​កើត​ទាច​ទឹក​។ មូលហេតុ​មួយចំនួន​នៃ​ការ​ខូច​ថ្លើម​មានដូចជា​៖
•    ក្រិន​ថ្លើម​
•    ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឬ C
•    មាន​ប្រវត្តិ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​

​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ទាច​ទឹក​ដែរនោះ​មានដូចជា​៖
•    ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ មហារីក​លំពែង មហារីក​ថ្លើម ឬ​មហារីក​អង់​ដូ​ម៉ែត្រ​
•    ខ្សោយតម្រងនោម ឬ​បេះដូង​
•    រលាក​លំពែង​
•    ជំងឺរ​បេះដូង​
•    កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com