ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​កើត​មហារីក​លំពែង​សូម​ចៀសវាង​រឿង​ទាំងនេះ​
03, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​មូលហេតុ​នៃ​មហារីក​លំពែង​មិនទាន់​ដឹង​នៅឡើយ​នោះ វា​ក៏មាន​កត្តា​ប្រឈមមុខ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​ងាយ​នឹង​កើត​ជំងឺមហារីក​លំពែង​ដែរ​។​
​បើសិនជា​អ្នក​មិន​ចង់​កើត​មហារីក​លំពែង​ទេ អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​ការរស់នៅ​ដោយ​ចៀសវាង​រឿង​ដូចខាងក្រោម​នេះ​។​



    ជក់បារី​
    ធាត់​ជ្រុល​
    មិន​ហាត់ប្រាណ​ទៀងទាត់​
    ញ៉ាំ​ផ្លែឈើ និង​បន្លែ​តិចតួច​
    ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើនពេក​
    ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
    មាន​ជំងឺ​ទឹកនោមផ្អែម​
    ធ្វើការ​ជាមួយនឹង​ថ្នាំ​សម្លាប់​សត្វល្អិត និង​សារ​ធាតុគីមី​
    មានការ​រលាក​រ៉ាំរ៉ៃ​លើ​លំពែង​
    កំពុងតែ​ខូច​ថ្លើម​
    គ្រួសារ​ធ្លាប់មាន​ជំងឺមហារីក​លំពែង ឬ​ជំងឺ​ហ្សែ​ន​ដែល​ជាប់ទាក់ទង​នឹង​មហារីក​ប្រភេទ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com