ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ឈឺបំពង់ក​រសោះ គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ដែរ​ទេ​?
05, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​បំពង់ករ​នេះ​ចង់​សម្តៅ​ទៅលើ​ការឈឺចាប់ រមាស់ ឬ​រលាក​នៅ​តំបន់​បំពង់ករ​។ វា​អាចជា​រឿង​មួយ​ធ្វើ​ឲ្យ​ពិបាក​លេប​អាហារ ឬ​ទឹក ហើយ​ការឈឺចាប់​អាច​នឹង​កាន់តែខ្លាំង​ទៅៗ​នៅពេល​ព្យាយាម​លេប​អាហារ​។ ក្រៅពី​ឈឺចាប់​បែបនេះ អ្នក​អាច​នឹងមាន​អាកា​រៈ​បន្ថែមទៀត​ដូចជា​៖


•    ស្ងួត​បំពង់ករ​
•    ហើម​ក្រពេញ​នៅ​តំបន់​ករ​
•    មាន​ស្នាម​សរៗ​នៅលើ​ក្រពេញ​អា​មី​ដាស​
•    សម្លេង​ស្អក​

​ការឈឺ​បំពង់ករ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​ប្រឈម​នឹង​បញ្ហា​នេះ​នឹង​កាន់តែ​ខ្ពស់​ចំពោះ​មនុស្ស​មួយចំនួន​ដូចជា​៖
•    ក្មេងៗ​
•    អ្នក​ជក់បារី​
•    អ្នកមាន​ប្រតិកម្ម​នឹង​អ្វីមួយ​
•    អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​ភាគច្រើន​ជំងឺ​ឈឺបំពង់ករ​មិនត្រូវ​ការ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ព្រោះ​វា​តែងតែ​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ អ្នក​គួរតែ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​បើសិនជា​ការឈឺ​បំពង់ក​រ​នោះ​មាន​រយៈពេល​យូរ​ជាង​មួយ​សប្តាហ៍​។ អ្នក​ក៏​ត្រូវតែទៅ​ជួប​ពេទ្យ​ដែរ​បើសិនជា​អ្នក​ធ្លាប់មាន​អា​ការៈបន្ថែម​ដូចខាងក្រោម​នេះ​ទៀត​៖
•    ពិបាក​ដកដង្ហើម​
•    ឈឺសន្លាក់​
•    ឈឺ​ត្រចៀក​
•    ឡើង​កន្ទួល​រមាស់​
•    ក្តៅខ្លួន​លើស ៣៨,៣​អង្សារ​
•    ស្លេស​មាន​ឈាម​
•    ឡើង​ដុំ​អ្វីមួយ​នៅ​បំពង់ករ​
•    សម្លេង​ស្អក​យូរ​ជាង​ពីរ​សប្តាហ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com