ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​ទាំងឡាយ​បើ​មិន​ចង់​កើត​មហារីក​មាត់ស្បូន សូម​ធ្វើតាម​វិធី​នេះ​
04, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​មាត់ស្បូន​បាន​តាមរយៈ​ការកាត់បន្ថយ​ការឆ្លង​វីរុស HPV​។ បើសិនជា​អ្នក​អាយុ​ពី ៩ ទៅ​២៦​ឆ្នាំ អ្នក​អាច​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស HPV បាន​។



​ខណៈពេលដែល​វ៉ាក់សាំង​ប្រភេទ​នេះ​មាន​ច្រើន​ខុសៗ​គ្នា តែ​វា​សុទ្ធតែ​អាច​ការពារ​វីរុស HPV ប្រភេទ ១៦ និង ១៨​ទាំងអស់​។ វ៉ាក់សាំង​ខ្លះ​នឹង​ផ្តល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ប្រភេទ​វីរុស HPV កាន់តែច្រើន​។ យក​ល្អ​គួរតែ​ចាក់​វ៉ាក់សាំង​សិន​មុននឹង​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​។​

​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​បង្ការ​មហារីក​មាត់ស្បូន​ដែរនោះ​មានដូចជា​៖
•    ធ្វើតេស្ត Pap Smear ជា​ទម្លាប់ និង​មានការ​ណែនាំ​ពី​គ្រូពេទ្យ​
•    រួមភេទ​ដោយមាន​សុវត្ថិភាព​តាមរយៈ​ការប្រើ​ស្រោមអនាម័យ​
•    កុំ​ជក់បារី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com