ពីនេះ ពីនោះ
​ តើ «​អភិវឌ្ឍន៍​បៃតង​» និង «​បច្ចេកវិទ្យា​បៃតង​» មានន័យ​ដូចម្ដេច​?
11, Aug 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 ​ពាក្យ «​អភិវឌ្ឍន៍​បៃតង​» និង «​បច្ចេកវិទ្យា​បៃតង​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​អភិវឌ្ឍន៍​បៃតង​» (Green growth) ជាការ​អភិវឌ្ឍ​ដែល​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ចីរភាព រួមមាន ការងារ​បរិស្ថាន​បៃតង​និង​ធនធានធម្មជាតិ ធនធាន ទឹក​និង​អនាម័យ សេដ្ឋកិច្ច​និង​វិនិយោគ ទូរគមនាគមន៍​និង​ដឹកជញ្ជូន ឧស្សាហកម្ម​និង​ថាមពល ទេសចរណ៍​បៃតង សន្តិសុខ​ស្បៀង និង​សុវត្ថិភាព​ចំណីអាហារ និង​ការប្រើប្រាស់​ដីធ្លី​។​
 
​រីឯ ពាក្យ «​បច្ចេកវិទ្យា​បៃតង​» (Green technology) ជា​បច្ចេកវិទ្យា និង​ប្រព័ន្ធ​បច្ចេកទេស ដែល​មិន​បង្ក​ការខូចខាត​ដល់​បរិស្ថាន ដូចជា​បច្ចេកវិទ្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បច្ចេកវិទ្យា​កាត់បន្ថយ​ការ​សាយភាយ​សារធាតុបំពុល​បរិស្ថាន បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព បច្ចេកវិទ្យា​អភិវឌ្ឍន៍​ស្អាត​សម្រាប់​ល​ការកែច្នៃ​ឡើងវិញ និង​ប្រើប្រាស់​ឡើងវិញ​នូវ​ធនធាន​ដែល​បាន​ប្រើប្រាស់​រួចហើយ​។ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com