ពីនេះ ពីនោះ
ការបន្តរ​ពូជ​របស់​ថ្នាក់​កង្កែប​
08, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សត្វ​ក្នុង​ថ្នាក់​កង្កែប​ទាំងអស់​ជា​សត្វអូវីប៉ា​។ សត្វ​ភាគច្រើន​ពាក់​គ្នា និង​ពង​នៅក្នុង​ទឹក​។ កង្កែប និង​គីង្គក់​ធ្វើការ​បង្ករ​កំណើត​ក្រៅ​៖ បា​ស្រោច​ទឹកកាម​ពីលើ​អូវុល​ដែល​មេ​បញ្ចា​ញ​មក​ក្រៅ ដើម្បី​បង្ក​កំណើត​។ អំប្រ៊ីយ៉ុង​លូតលាស់​នៅក្នុង​ស៊ុត​គ្មាន​សំបក និង​ការពារ​ដោយ​ជាតិ​អន្ធិល​ម្យ៉ាង​។ ស៊ុត​ញ៉ាស់​ជា​កូន​ក្អុក​តូចៗ​ដែលមាន​កន្ទុយ ព្រុយ និង​ស្រកី​ក្រៅ​។ ក្នុងពេល​លូតលាស់ ជើង​វា​ដុះ​ឡើង ខ្លួន​វា​ក៏មាន​រាង​ទ្រវែង​ជាង​មុន ហើយ​សួត​ក៏​កើតឡើង​ជំនួស​ស្រកី ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​វា​អាច​រស់នៅ​លើគោក​បាន​។ កន្ទុយ​រួញ​ខ្លី​បន្តិច​ម្ដងៗ​។ ការ​ប្រែ​រូបរាង​ពី​កូន​ក្អុក​ទៅជា​កូន​កង្កែប​នេះ​ហៅថា ប​ម្រែ​រូប​។​



(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖​សត្វ​នៅ​កម្ពុជា និង​នៅ​ទី​ដ៏​ទៃ ។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​






© រក្សាសិទ្ធិដោយ thmeythmey.com