ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញាជំងឺប្រមេះទឹកថ្លាបង្ហួរនោម លើមនុស្សប្រុស
× ជំងឺប្រមេះទឹកថ្លាបង្ហួរនោមលើមនុស្សប្រុស គឺជាការបង្ករោគមួយទៅលើបង្ហួរនោមរបស់បុរស ដែលវាបណ្តាលមកពីការឆ្លងជំងឺប្រមេះទឹកបាយក្នុងពេលរួមភេទ។ ជំងឺនេះច្រើនតែបង្កជាការហើម និងរលាកទៅលើបង្ហួរនោម បូករួមនឹងការហូរទឹករំអិលតាមលិង្គទៀត។ ប៉ុន្តែជាមួយនឹងជំងឺកាមរោគភាគច្រើន បុរសក៏មិនបង្ហាញរោគសញ្ញាអ្វីដែរ។
ជំងឺប្រមេះទឹកថ្លានេះបង្កឡើងដោយបាក់តេរីឈ្មោះថា Chlamydia Trachomatis ដែលវាឆ្លងតាមរយៈការរួមភេទតាមមាត់ រន្ធគូថ និងទ្វារមាស។
ទោះបីជាយ៉ាងណាក៏ដោយ បុរសដែលមានជំងឺប្រមេះទឹកថ្លាបង្ហួរនោមប្រហែលជាមិនបង្ករោគសញ្ញាអ្វីទាំងអស់ ឬគ្រាន់តែបង្ហាញរោគសញ្ញានៅរយៈពេលច្រើនសប្តាហ៍ក្រោយប៉ុណ្ណោះ នោះគឺជាការហើមនៅបង្ហួរនោមតែម្តង។ ប៉ុន្តែអាការៈផ្សេងៗទៀតដែលបុរសខ្លួនឯងគួរតែចាប់អារម្មណ៍ដែរនោះមានដូចជា៖
• ឈឺចាប់ ឬក្រហាយៗពេលនោម
• ក្បាលលិង្គឬចុងបង្ហួរនោម រមាស់ ឡើងក្រហម ឬហើម
• ហូរទឹករំអិលចេញពីលិង្គ ដែលមានពណ៌លឿងខ្ចី ឬត្នោត
• ពងស្វាសឈឺខ្លាំង ឬហើម
កាលណាបង្ហួរនោមទៅជារលាកក្នុងពេលឆ្លងរោគ វានឹងធ្វើឲ្យការនោមកាន់តែពិបាក។ រោគសញ្ញានៃជំងឺប្រមេះទឹកថ្លានៅបង្ហួរនោមលើមនុស្សប្រុសអាចមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺប្រមេះទឹកបាយដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com