ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន សរសើរ​សិង្ហ​បុរី និង​ប៉ូឡូញ ដែល​រៀបចំ​ក្រុង​ដោយ​ផ្តល់​អាទិភាព​ដល់​ថ្មើរជើង​
16, Aug 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​សរសើរ​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ប៉ូ​ឡូយ ដែល​អាច​រៀបចំ​ទីក្រុង​របស់ខ្លួន ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​។ លោក​ពន្យល់ថា ការធ្វើ​ដូច្នេះ ជាការ​ការពារ​បរិស្ថាន និង​លើកកម្ពស់​សុខភាព​ពលរដ្ឋ តាមរយៈ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​។

 


«​ប្រជាជន​សិង្ហ​បុរី គេ​មាន​វប្បធម៌​មួយ​ញ៉ាំ​អាហារ​នៅ​ហាង​ជុំ​មិត្តភក្តិ ឬ​គ្រួសារ ប៉ុន្តែ ពលរដ្ឋ​គេ​មិន​ធាត់ ឬ​ឡើង​គីឡូ​នោះទេ ពីព្រោះ គេ​បានរៀបចំ​ទីក្រុង​ឲ្យ​ប្រជាជន​គេ​ដើរ​។ ចំណែក ប្រទេស​ប៉ូ​ឡូយ​ដូចគ្នា គេ​មាន​ផ្លូវ​ទាំងសងខាង​៥០​ម៉ែត្រ ដើម្បី​ឲ្យ​មនុស្ស​ដើរ​»​។ នេះ​ជាការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​៖«​សេចក្តីព្រាង​ក្រប​បរិស្ថាន និង​ធនធានធម្មជាតិ​» នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៦ ខែសីហា​។         
 
​សូម​ស្តាប់​ប្រសាសន៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដូចតទៅ​៖  





Tag:
 សាយ សំ​អាល់​
  សិង្ហ​បុរី​
 ​ ប៉ូឡូញ​
© រក្សាសិទ្ធិដោយ thmeythmey.com