ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​កំពុងតែ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ត្រូវ​ញ៉ាំ​ទឹកដោះគោ​ក្នុងពេល​មាន​ផ្ទៃពោះ គួរតែ​អាន​អត្ថបទ​នេះហើយ​
17, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​ដែល​ត្រូវ​គិត​អំពី​ការទទួលបាន​ជីវជាតិ​សំខាន់ៗ ត្រឹមត្រូវ និង​ប្រកបដោយ​សុខភាព​ល្អ​។ អ្នក​គួរតែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទៀង​ពេលវេលា​សម្រាប់​ខ្លួនឯង​និង​សុខភាព​កូន​។ ការប្រែប្រួល​ជាច្រើន​ក្នុង​រាងកាយ និង​អាហារ​ដែល​អ្នក​ញ៉ាំ​អាចដាក់​ភាព​ឆ្ងល់​ជាច្រើន​ក្នុងពេល​កំពុង​តែមាន​ផ្ទៃពោះ​នេះ​បាន​។​



​រឿង​មួយ​ដ៏​សំខាន់​នោះ​គឺថា ហេតុអ្វី​វាន​ជា​ត្រូវការ​ញ៉ាំ​ទឹកដោះគោ​ក្នុងពេល​មាន​ផ្ទៃពោះ​។ បើសិនជា​អ្នកមាន​មិនមាន​ជំងឺ​ប៉ះ​ជាតិ​ឡាក់​តូ​ស​មិនបាន​ទេនោះ អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​យា់ង​ច្រើន​ពី​ការ​ញ៉ាំ​ទឹកដោះគោ​។ ចំនួន​ដ៏​ច្រើន​នៃ​ជាតិ​កាលស្យូម​ក្នុង​ទឹកដោះគោ​ជាមួយគ្នា​នឹង​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​ទៀត​នោះ វា​ពិតជា​ធ្វើ​ឲ្យ​ទឹកដោះគោ​ជា​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​បាន​។ ក្រៅពីនេះ​វីតាមីន A, B12, D, កាបូ​អ៊ី​ដ្រា​ត ផូស្វ័រ សេ​ឡេ​ញ៉ូ​ម ស័​ង្គ​សី និង​កាលស្យូម​ក៏​ជា​ជីវជាតិ​ដ៏​សំខាន់​ផ្សេងទៀត​ដែលមាន​ក្នុង​ទឹកដោះគោ​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ជាច្រើន​ដែល​ការ​ញ៉ាំ​ទឹកដោះគោ​អាចជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​៖

​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​

​កាលណា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង វា​នឹង​ជួយ​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​គ្រប់​ប្រភេទ អា​ឡែ​ហ្ស៊ី និង​ផ្តាសាយ​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង វា​នឹង​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខ​ភាពល្អ​ថែមទៀត​។​

​ឆ្អឹង​រឹងមាំ​

​កាលស្យូម​គឺជា​ជីវជាតិ​ដ៏​សំខាន់​ដែលជា​តម្រូវការ​ក្នុងការ​បង្កើតបាន​នូវ​ឆ្អឹង​ដែល​រឹងមាំ​ល្អ​។ ទឹកដោះគោ​មាន​ជាតិ​កាលស្យូម​ច្រើន​ដែល​អាច​ផ្តល់​ជា​តម្រូវការ​មួយ​នេះ​បាន​។​

​បំបាត់​ស្ត្រេ​ស​

​ការដែល​ស្ត្រេ​ស​ជាប់​រហូត​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​កបាន​។ យ៉ាងណាមិញ ប្រូតេអ៊ីន និង​សារធាតុ Lactium ដែលមាន​ក្នុង​ទឹកដោះគោ​នឹង​ជួយ​បន្ថយ​ស្ត្រេ​ស​នេះ​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​។ ចំពោះ​អាកា​រៈ​ចង្អោ ចាញ់កូន ឈឺក្បាល និង​ពិបាក​គេង អាច​នឹង​ដោះស្រាយបាន​តាមរយៈ​ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅៗ​មួយ​កែវ​នៅពេល​យប់ ឬ​ពេល​ចូល​គេង​។​

​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក​
​ទឹកដោះគោ​នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​។ ការ​ញ៉ាំ​ទឹកដោះគោ​មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ច្រើន​ទេ ថែមទាំង​ជួយ​មិន​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ថែមទៀត​។​

​ស្បែក​កាន់តែ​ស្អាត​
​ជា​ស្ត្រី​មាន​ផ្ទៃពោះ​នឹងមាន​ស្បែក​ភ្លឺ​ថ្លា​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​បែរ​ជាមាន​បញ្ហា​ស្បែក​យ៉ាងច្រើន​ទៅវិញ​។ ការឡើង​កន្ទួល​រមាស់ រមាស់​ស្បែក ស្បែ​កជាំ ស្នាម​សង្វា គឺជា​បញ្ហា​ដែល​អ្នកត្រូវការ​ដោះស្រាយ​ហើយ​។ ការ​ញ៉ាំ​ទឹកដោះគោ​នឹង​ជួយ​ឲ្យ​ស្បែក​កាន់តែ​រលោង និង​ស្រស់ស្អាត​ឡើងវិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com