ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេងដែលធាត់ជ្រុលអាចប្រឈមនឹងបញ្ហាសុខភាពនៅថ្ងៃក្រោយ
× បើយោងទៅតាម American Academy of Orthopaedic Surgeons បានឲ្យដឹងថា ប្រហែលជាមានមួយភាគបីហើយនៃមនុស្សអាយុចាប់ពី ២ ទៅ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាមនុស្សធាត់ជ្រុល។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលធាត់បែបនេះ វាពិតជាផ្តល់ផលអវិជ្ជមានចំពោះសុខភាពច្រើនណាស់ក្រោយពីកុមារធំឡើង។ ឧទាហរណ៍ គេអាចនឹងមានជំងឺដូចជា គេងបាត់ដង្ហើម ជំងឺហឺត និងបញ្ហាចិត្តសាស្ត្រ។
ដូច្នេះតើឪពុកម្តាយអាចធ្វើអ្វីបានទៅដើម្បីបង្ការផលវិបាកទាំងនេះ៖
• ចូរឲ្យកូនមានភាពសកម្មយ៉ាងហោចណាស់ ៣៥នាទីក្នុងមួយថ្ងៃ។
• ធ្វើខ្លួនជាមនុស្សគម្រូសម្រាប់ពួកគេ។ កុំរំពឹងថាកូនអ្នកនឹងហាត់ប្រាណឲ្យសោះបើសិនជាអ្នកចេះតែអង្គុយមើលទូរទស្សន៍ជាប់នោះ។
• ចូរបញ្ចូលកម្មវិធីហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃរបស់គ្រួសារដូចជា ការដើរជាមួយឆ្កែ គូរគំនូរ ឬលោតមឹក។
• កាត់បន្ថយការលេងវីដេអូហ្គេម ប៉ុន្តែត្រូវជំនួសវិញដោយការរាំ ឬលេងកីឡា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com