ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តាប្រឈមមុខដែលនាំឲ្យអ្នកងាយកើតគ្រួសក្នុងតម្រងនោម
× កត្តាប្រឈមមុខដែលខ្លាំងបំផុតនាំឲ្យកើតជាគ្រួសក្នុងតម្រងនោមគឺនោមតិចជាងមួយលីត្រក្នុងមួយថ្ងៃ។ នេះហើយគឺជាមូលហេតុដែលនាំឲ្យទារកកើតមិនគ្រប់ខែកើតគ្រួសក្នុងតម្រងនោម និងមានបញ្ហានៅតម្រងនោមផ្សេងៗទៀតបាន។
ជំងឺគ្រួសក្នុងតម្រងនោមភាគច្រើនកើតនៅលើមនុស្សអាយុចាប់ពី ២០ ទៅ៤០ឆ្នាំ។ មានកត្តាផ្សេងៗច្រើនណាស់ដែលអាចបង្កើនការប្រឈមនឹងគ្រួសក្នុងតម្រងនោមបាន។ ជាធម្មតា មនុស្សស្បែកសទំនងជាងាយកើតគ្រួសក្នុងតម្រងនោមច្រើនជាងពពួកជនជាតិអាហ្វ្រេកកាត់អាមេរិក។ ចំពោះភេទក៏ដើរតួនាទីមួយដ៏សំខាន់ដែរ។ ដោយយោងទៅតាម National Institute of Diabetes and Digestive and Kidney Diseases បានឲ្យដឹងថា បុរសគឺកើតគ្រួសក្នុងតម្រងនោមច្រើនជាងមនុស្សស្រី។
កត្តាផ្សេងៗទៀតមានដូចជា៖
• ខ្សោយជាតិទឹក
• ធាត់ជ្រុល
• របបអាហារមានជាតិប្រូតេអ៊ីន ប្រៃ ឬផ្អែមខ្ពស់
• មានជំងឺលើសអ័រម៉ូនក្រពេញ Parathyroid
• ធ្លាប់វះកាត់តក្រពះ
• មានជំងឺរលាកពោះវៀនដែលនាំឲ្យបឺតស្រូបជាតិកាលស្យូមកាន់តែខ្លាំងទៅក្នុងចរន្តឈាម
• កំពុងតែប្រើថ្នាំដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងការប្រកាច់ និងថ្នាំ Calcium-based Antacids៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com