ជាតិ
រដ្ឋាភិបាល លែងឲ្យកម្មករបង់ប្រាក់របបសន្តិសុខសង្គមផ្នែកសុខភាពចាប់ពីឆ្នាំ២០១៨
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាសឈប់ឲ្យកម្មករបង់ប្រាក់របបសន្តិសុខសង្គមផ្នែកសុខភាពទៀតហើយចាប់ពីខែមករាឆ្នាំ២០១៨ តទៅ ដោយប្រាក់នេះថៅកែរោងចក្រជាអ្នកបង់ជំនួស។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី២៣ខែសីហានេះ សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖«មុននេះកម្មករ-កម្មការនីបង់ប្រាក់ ៥០ភាគរយលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តែចាប់ពីខែមករាឆ្នាំ២០១៨តទៅកម្មករត្រូវឈប់បង់ប្រាក់នេះទៀតហើយ ជំនួសមកវិញម្ចាស់រោងចក្រត្រូវបង់ជំនួស ដើម្បីឲ្យកម្មករទទួលបានអត្ថប្រយោជន៍ពីការព្យាបាល»។ បើតាមសម្ដេច ហ៊ុន សែន កម្មករនឹងចំណេញប្រាក់ពី ៨០០០រៀល ទៅ ១៣០០០រៀលក្នុងមួយខែពីការអនុគ្រោះថ្មីនេះ។ សម្ដេចបញ្ជាក់ទៀតថា រដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធកាត់ទុកដល់បណ្ដារោងចក្រដើម្បីមានលទ្ធភាពអនុវត្តតាមការនយោបាយប្រកាសចេញនេះ។
សូមស្ដាប់ប្រសាសន៍ សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com