កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ប៉ះ​ឥណ្ឌូណេស៊ី​ខណៈ​ថៃ​ជួប​វៀតណាម ហ្វីលីពីន​ប៉ះ​ទី​ម័​រ​នៅ​រសៀល​នេះ​
24, Aug 2017 , 9:29 am        
រូបភាព
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ជួប​ក្រុម​ឥណ្ឌូណេស៊ី ខណៈ​ថៃ​ប៉ះ​វៀតណាម ហ្វីលីពីន​ជួប​បង្គ្រប់កិច្ច​ជាមួយ​ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៤ ខែសីហា នា​ការប្រកួត​បញ្ចប់​វគ្គជ​ម្រុះ​ពូ​ល B ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​



​ក្រោយ​រង​បរាជ័យ​ជា​បន្តបន្ទាប់​ក្រោម​ថ្វី​ជើង​ហ្វីលីពីន ២-០, វៀតណាម ៤-១, ថៃ ៣-០ និង​ទី​ម័​រ​ខាងកើត ១-០ ក្រុម U22 កម្ពុជា​ត្រូវ​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​ក្នុងជំនួប​បញ្ច​ប់ពូ​ល B ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤ ខែសីហា​នេះ​នៅ​កីឡដ្ឋាន Shah Alam Stadium​។​

​ទោះបីជា​ការប្រកួត​បង្គ្រប់​កិច្ច​សម្រាប់ U22 កម្ពុជា តែ​កម្ពុជា​ត្រូវការ​ឈ្នះ​ឥណ្ឌូ​នេ ដើម្បី​ស្តារ​ប្រវត្តិសាស្ត្រ​កុំ​ឲ្យ​វិលត្រឡប់​ទៅរក​ស្ថានភាព​អាក្រក់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ព្រោះ​៤​ប្រកួត​កន្លងមក​កម្ពុ​ជា​មិនដែល​ស្គាល់​ជ័យជម្នះ​នោះឡើយ​។ យ៉ាងណាមិញ U22 ហ្វីលីពីន​ត្រូវការ​ឈ្នះ​កម្ពុជា​ជាច្រើន​គ្រាប់​ដាច់ខាត ដើម្បី​បន្ត​ឱកាស​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​។ ក្នុងករណី​ចាញ់ ឬ​ស្មើ​ជាមួយ​កម្ពុជា ក្រុម​នេះ​និង​បាត់​កៅអី​ឡើងទៅ​វគ្គ​បន្ត​ទោះបី​លទ្ធផល​រវាង​ថៃ​និង​វៀតណាម​យ៉ាងណាក៏ដោយ​។​
 
​ទន្ទឹមនឹងនេះ​ការជួបគ្នា​រវាង U22 ថៃ​ជាមួយ​វៀតណាម​នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ជក់ចិត្ត និង​តានតឹង​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្នុងករណី U22 ហ្វីលីពីន​យកឈ្នះ​កម្ពុជា ក្រុម​មួយ​ក្នុងចំណោម​ថៃ និង​វៀតណាម​អាច​បាត់បង់​អី​ឡើងទៅ​វគ្គ​បន្ត បើសិន​ជំនួប​នេះ​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​។​

​នៅ​ម៉ោង​៣​រសៀល​ថ្ងៃនេះ ក្រុម​ហ្វីលីពីន​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន UM Arena Stadium​។

​សម្រាប់​ការប្រកួត​បញ្ច​ប់ពូ​ល A កាលពី​ថ្ងៃទី​២៣ ខែសីហា ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បាន​យកឈ្នះ​ឡាវ​ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន Shah Alam Stadium ខណៈ​សិង្ហ​បុរី​យកឈ្នះ​ព្រុយ​ណេ ១-០ ក្នុងជំនួប​បង្គ្រប់កិច្ច​នៅ​កីឡដ្ឋាន Selayang Stadium​។ ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តំណាង​ឲ្យ​ពូ​ល A៕  


Tag:
 បាល់ទាត់​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com