កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic សុខចិត្ត​កាត់​ប្រាក់​ឈ្នួល​ពាក់កណ្តាល​ដើម្បី​បន្ត​នៅ Man Utd ១​ឆ្នាំ​ទៀត​
25, Aug 2017 , 7:39 pm        
រូបភាព
Zlatan Ibrahimovic បាន​យល់ព្រម​កាត់​ប្រាក់​ឈ្នួល ៥០% ដើម្បី​បន្ត​កិច្ចសន្យា​ស្នាក់ នៅ​ជាមួយ​ក្រុម Manchester United ១​ឆ្នាំ​ទៀត ហើយ​និង​ត្រូវ​ប្តូរ​មក​ពាក់អាវ​លេខ ១០​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ TheSun​។​



​ខ្សែប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​រូបនេះ​ទទួលបាន​ថ្លៃ​ពលកម្ម ៣៦៧.០០០​ផោន ប្រហែល ៤៧​ម៉ឺន​ដុល្លារ ក្នុង​មួយ​សប្តាហ៍​ពី​ក្រុម​បិសាច​ក្រហម​កាលពី​រដូវ​កាល​មុន​។​
​ប្រាក់​បៀរ​វត្សរ៍​របស់​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ស៊ុយអែត និង Paris Saint-Germain នេះ​ត្រូវ​បានបង្ហាញ​តួរ​លេខ​ពិតប្រាកដ​នៅ​ចុងបញ្ចប់​រដូវ​កាល​មុន​ដោយ​ទទួលបាន ១៩,១១ លាន​ផោន ជាង ២៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ប្រាក់​លើកទឹកចិត្ត​ជាង ៣​លាន​ដុល្លារ​ថែមទៀត​។​



​បើតាម​ការផ្សាយ​ដដែល អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Jose Mourinho យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​មួយឆ្នាំ​ទៀត​ដោយ​ផ្តល់ប្រាក់​ឈ្នួល ១៨០០០០​ផោន ប្រមាណ ២៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​បន្ទាប់ពី Ibrahimovic បានបង្ហាញ​ភាពរឹងមាំ​របស់គេ​ឡើងវិញ ក្រោយ​រងរបួស​រហែក​សរសៃពួរ​ជង្គង់​កាលពី​ខែមេសា​កន្លងទៅ​។​

​អតីត​ខ្សែប្រយុទ្ធ Barcelona និង Iner Milan រូបនេះ​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យ ៤៦​លើក ស៊ុត​បញ្ចូល​ទី​២៨​គ្រាប់ និង​ជួយ​ក្រុម​លើក​ពាន UEFA Europa Leagge ក្នុង​រដូវ​កាល ២០១៦-២០១៧ ផងដែរ​៕




Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com