កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ កីឡាករ​ហែល​ទឹក​សិង្ហ​បុរី Schooling ឈ្នះ​មេដាយមាស​៥​តែម្នាក់ឯង ហើយ​រំពឹង​ឈ្នះ​បន្ថែមទៀត
25, Aug 2017 , 5:14 pm        
រូបភាព
​ម្ចាស់​មេដាយមាស​កីឡាហែលទឹក​អូឡាំពិក​វិញ្ញាសា​មេអំបៅ​របស់​សិង្ហ​បុរី Joseph Schooling បានឈ្នះ​មេដាយមាស​ចំនួន ៥ ហើយពី​ការប្រកួត​កីឡាហែលទឹក​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ាឡេស៊ី ឆ្នាំ​២០១៧​នេះ​។​



 Schooling មាន​វ័យ ២២​ឆ្នាំ​បានឈ្នះ​មេដាយមាស​ចំនួន ៥ ពី​កីឡាហែលទឹក​ក្នុង​ប្រភេទ​វិញ្ញាសា​ផ្សេងគ្នា​រួមមាន ហែល​សេរី ១០០​ម៉ែត្រ ហែល​បណ្តាក់​២០០​ម៉ែត្រ និង​១០០​ម៉ែត្រ ហែល​មេអំបៅ ១០០​ម៉ែត្រ និង​៥០​ម៉ែត្រ​។​

​ក្នុងចំណោម​ជ័យជម្នះ​ទាំង​៥​នេះ​ម្ចាស់​មេដាយមាស​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រ​ស៊ី​ល​រូបនេះ បាន​បំបែក​កំណត់ត្រា​ចាស់ ៥២.១៣ វិនាទី លើ​វិញ្ញាសា​ហែល​មេអំបៅ ១០០​ម៉ែត្រ​ដែល​ធ្វើបាន​ក្នុង​ថេរវេលា ៥១.៣៨ វិនាទី​ផងដែរ​។​



​យ៉ាង​ក៏ដោយ​បើទោះជា​ឈ្នះ​បាន​មេដាយមាស​៥​រួចហើយ​ក្តី Schooling បានដាក់​គោលដៅ​យក​មេដាយមាស​ទី​៦​ឲ្យ​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នេះ​៕
 


Tag:
 Sea Games 2017
  ហែល​ទឹក​
  Joseph Schooling
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com