កីឡាអន្តរជាតិ
អន្តរជាតិ
Dembele មកដល់​ទឹកដី Nou Camp ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១៧៥​លាន​ដុល្លារ​
28, Aug 2017 , 5:16 pm        
រូបភាព
Ousmane Dembele បាន​ទៅដល់​ទឹកដី Nou Camp ផ្លូវការ​ហើយ នៅ​ថ្ងៃ​ចន្ទ​ទី ២៩ ខែវិច្ឆិកា​នេះ បន្ទាប់ពី Barcelona យល់ព្រម​តម្លៃ​ផ្ទេរ ១៣៦ លាន​ផោន ប្រហែល​ជាង ១៧៥​លាន​ដុល្លារ ពី​ក្រុម Borussia Dortmund​។​



​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង វ័យ​២០​ឆ្នាំ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ ជាមួយ​ក្រុម​ដែលមាន​រហស្សនាម​អ្នកមាន​បុណ្យ និង​ក្លាយជា​កីឡាករ​ថ្លៃ​ជាងគេ​ទី​ពីរលើក​លោក​បន្ទាប់ពី​ការផ្ទេរ​របស់ Neymar ទៅកាន់​ក្រុម Paris Saint-Germain​។​



«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បានមក​ទីនេះ​។ វា​ជា​ក្តី​សុបិន​របស់ខ្ញុំ​រហូត​ម​ដែល​ខ្ញុំ​ចង់ទៅ​លេង​នៅ Barcelona​។ ហើយ​ឥឡូវនេះ​ខ្ញុំ​នៅទីនេះ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ដែល​បានសម្រេច​ក្តី​សុបិន​របស់ខ្ញុំ​។ នេះ​ជាការ​លើកឡើង​របស់​អតីត​សមាជិក​ក្រុម Rennes ហើយ​រូបគេ​បន្ថែមទៀតថា​៖«​នេះ​ជា​ក្លិប​ល្អ​បំផុត​នៅលើ​លោក និង​មាន​កីឡាករ​ល្អៗ​ជាច្រើន​នៅទីនេះ​... គោលបំណង​របស់ខ្ញុំ​គឺ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ក្លិប​គ្រប់យ៉ាង​សម្រាប់​ក្រុម និង​ដើម្បី​ឲ្យ​មានការ​យល់ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​នៅទីនេះ​»​។​



 ការប្រកួត​បន្ទាប់​រប​ស់ Barcelona នៃ​ក្របខណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​នឹងត្រូវ​ជួប Espanyol នៅ​ថ្ងៃទី ៩ ខែកញ្ញា ហើយ​អ្នកចាត់ការ​ថ្មី​លោក Ernesto Valverde សង្ឃឹមថា Dembele អាច​ចូល​ជួយ​ក្រុម​នៅ​ការប្រកួត​ដំបូង​របស់គេ​បាន​៕


Tag:
 ​បាល់ទាត់​
  Ousmane Dembele
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com