កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ គ្រូ U22 វៀតណាម លាលែង​ពី​តំណែង ហើយ​សូមទោស​កីឡាករ
28, Aug 2017 , 7:59 pm        
រូបភាព
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម អាយុ​ក្រោម ២២​ឆ្នាំ (U22) បានប្រកាស​លាលែង​ពី​តំណែង និង​សូមទោស​កូនក្រុម​ខ្លួន បន្ទាប់ពី​មិនអាច​នាំ​ក្រុម​ឆ្លងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​បាល់ទាត់​បុរស នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (Sea Games) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡា​ស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VnExpress​។​



​លោក Nguyen Huu Thang គ្រូបង្វឹក​ក្រុមបាល់ទាត់ U22 វៀតណាម មិនអាច​នាំ​ក្រុម​ឈានទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​បានទេ​ក្រោយ​ចាស់​ថៃ ៣-០ នា​ការប្រកួត​ចុងក្រោយ​ពូ​ល B ក្នុង​ព្រឹត្តិ​កាណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​វៀតណាម វ័យ ៤៥​ឆ្នាំ​រូបនេះ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុម​បន្ទាប់ពី​ចាញ់​ថៃ​ថា​៖« អ្នក​មិនអាច​បោះបង់​បាល់ទាត់​បានទេ​បន្ទាប់ពី​បរាជ័យ​លើក​នេះ​។ បរាជ័យ​នៅទីនេះ តែ​ត្រូវ​ជោគជ័យ​នៅ​កន្លែង​ផ្សេង​។ ខ្ញុំ​សូម​អភ័យទោស​ដែល​មិន​អាចជួយ​ក្រុម​បាន ហើយ​ខ្ញុំ​ត្រូវ​ចាកចេញ ព្រោះនេះ​ជាការ​ទទួលខុសត្រូវ​ក្នុងនាម​ជា​គ្រូបង្វឹក​»​។



​នៅ​ក្នុ​ការប្រកួត​ពូ​ល B ដែលមាន ថៃ វៀតណាម ហ្វីលីពីន ទី​ម័​រ​ខាងកើត ឥណ្ឌូណេស៊ី និង​កម្ពុជា  គឺ​មានតែ​ក្រុម​ជម្រើសជាតិ ថៃ និង​ឥណ្ឌូណេស៊ី​ទេ​ដែល​អាច​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​រក​ពិន្ទុ​បាន​ច្រើនជាងគេ ក្នុងការ​ប្រកួត​៥​លើក​រៀងៗ​ខ្លួន​។​

​តាមពិតទៅ​វៀតណាម​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នា​ការប្រកួត​លើកចុងក្រោយ​ជាមួយ​ថៃ​ដើម្បី​អាច​ឡើងទៅ​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ ខណៈ​៤​ប្រកួត​ដំបូង​ក្រុម​ទាំងពី​មាន​៩​ពិ​ពិន្ទុ​ស្មើគ្នា ហើយ​ឥណ្ឌូណេស៊ី​ស្ថិតនៅ​លេខ​៣​មាន ៧​ពិន្ទុ​មុន​ប៉ះ​កម្ពុជា​។ តែ​លទ្ធផល​ចុងក្រោយ ថៃ​យកឈ្នះ​វៀតណាម ៣-០ និង ឥណ្ឌូណេស៊ី​រកបាន​៣​ពិន្ទុ​បន្ថែម​ដោយ​ឈ្នះ​កម្ពុជា ២-០​។​

​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វិញ្ញ​សាបាល់​ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ ថៃ​ត្រូវបាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ១-០ ចំណែក​ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ យក​ឥណ្ឌូណេស៊ី ១-០ ដូចគ្នា​។ ដូច​ច្នេះ ថៃ​និង​ជួប​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយមាស ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែសីហា វេលា​ម៉ោង ៧:៤៥​នាទី ហើយ មី​យ៉ាន់​ម៉ា និង ឥណ្ឌូណេស៊ី ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ​នៅ​ថ្ងៃ​ដូចគ្នា​នៅ​ម៉ោង​៣:៣០​រសៀល [​ម៉ោង​នៅ​កម្ពុជា​]៕


Tag:
 បាល់​ទា់​
  Sea Games 2017
  ម៉ាឡេស៊ី​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com