កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ឥណ្ឌូណេស៊ី​ចោទ​ម៉ាឡេស៊ី​ថា​បន្លំ​មេដាយ ខណៈ​ថៃ​ថា​ម្ចាស់ផ្ទះ​ដាក់​តែ​វិញ្ញាសា​ដែល​ខ្លួន​មានប្រៀប​
29, Aug 2017 , 12:06 pm        
រូបភាព
​ឥណ្ឌូណេស៊ី​ចោទប្រកាន់​ម៉ាឡេស៊ី​ថា​បាន​ប្លន់​មេដាយ​ពី​ការប្រកួត​កីឡា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ ស្របពេល​ដែល​ថៃ​ក៏បាន​ចោទប្រកាន់​ម្ចាស់ផ្ទះ​ដែរ​ថា ដាក់បញ្ចូល​តែ​វិញ្ញាសា​ដែល​ខ្លួន​ចេះ​។



​ម៉ាឡេស៊ី​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ចាប់ពី​ថ្ងៃទី ១៩ ដល់ ៣០ ខែសីហា​។ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​នេះ ត្រូវបាន​គេ​មើលឃើញថា​មាន​ភាពលម្អៀង​ទៅរក​ម្ចាស់ផ្ទះ​ច្រើន នា​ការប្រកួត​រយៈពេល​ជិត​កន្លះ​ខែ​កន្លងមក​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ឥណ្ឌូណេស៊ី​បាន​ចោទប្រកាន់​ម៉ាឡេស៊ី​ថា​បាន​បន្លំ​ព​ន្ទុ​ពី​ការប្រកួត​នានា និង​មិនមាន​ភាព​យុ​ត្តិ​ធ​ម៍ ដោយ​កាន់ជើង​ខាង​ម្ចាស់ផ្ទះ​។​
​តួយ៉ាង​ដូចជា​ការប្រកួត​វិញ្ញាសា​សម្តែង​ក្បាច់គុណ (pencak silat) គូ​បុរស ដែល​កីឡាករ​ម៉ាឡេស៊ី​ទទួលបាន​មេដាយមាស​នោះ ត្រូវបាន​អ្នកគ្រប់គ្រង​កីឡា​របស់​ឥណ្ឌូណេស៊ី​លោក Edhy Prabowo រិះគន់ថា​ពួកគេ​ទទួល​ពិ​ន្ទុ​ដោយ​មិនមាន​ភាព​យុ​ត្តិ​ធ​ម៍​ទាល់តែសោះ​។​

​លើសពីនេះ​ពីនេះ​ទៅទៀត នា​ការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ក្រុម​កីឡាករ​របស់​កម្ពុជា ឡៅ ចិ​ត្រា បាន​ប្រកួត​ចាញ់​កីឡាករ​របស់​ម៉ាឡេស៊ី​កាលពី​ម្សិលមិញ​នោះ ក៏​ឃើញថា​មាន​ភាពលម្អៀង​ច្រើន​ទៅកាន់​ភាគី​ម្ចាស់ផ្ទះ​ផងដែរ​។

​ចំណែក​ថៃ​ឯណោះ​វិញ ដែលជា​ប្រទេស​ដែល​តែងតែ​ទទួលបាន​មេដាយ​ច្រើន​លើសគេ​ពី​ការប្រកួត​កីឡា​អាស៊ាន​នេះ ក៏មាន​ប្រ​ត្តិ​កម្ម​ជុំវិញ​ការរៀបចំ​ការប្រកួត​កីឡា​លើក​នេះដែរ​។​
​ការ​សែត​ដដែល​បាន​ផ្សាយ​ថា ខ​គណៈប្រតិភូ​របស់​ថៃ​លោក Thana Chaiprasit មិន​ពេញ​ចិត្តនឹង​ការសម្រេច​បញ្ចូល​វិញ្ញាសា​របស់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នេះ​នោះទេ​។ ម៉ាឡេស៊ី​បាន​ដក​វិញ្ញាសា​ប្រដាល់​នារី ហើយ​ដាក់​វិ​ញ្ជា​សា​ណា​ដែល​ពួកគេ​ចេះ​ប៉ុណ្ណោះ ដូចជា​កីឡា​វាយ​កូន​បាល់​ក្នុង​កញ្ចក់ (Squash) និង ស្គី (Figure Skating) ជាដើម​។​

«​យើង​បាន​បាត់បង់​មេដាយមាស​ជាច្រើន​ហើយ​ស្ថានការណ៍​របស់​យើង​នៅពេលនេះ​មិនល្អ​ទេ​​។​ ​ខ្ញុំ​គិតថា​យើង​នឹង​ទទួលបាន​មេដាយមាស​ប្រហែល ៨០ ពី​ព្រឹត្តិការណ៍​នេះ ខណៈដែល​គោលដៅ​របស់​យើង​គឺ​ចង់បាន​មេដាយមាស​រហូតដល់ ១០៩ ឯណោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Thana Chaiprasit​។​

​គិត​ត្រឹម​ថ្ងៃទី​២៩ នេះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​រកបាន​ដាយ​សរុប ២៦១ ហើយ ដោយ​មេដាយមាស ១១២ ប្រាក់ ៧៨ និង​សំរិទ្ធ ៧១​។ រីឯ​ថៃ​ដែល​ធ្លាប់តែ​នាំមុខ​មេដាយ​នោះ រកបាន​មេដាយ​សរុប ២០៧ មេដាយមាស ៥៩ ប្រាក់ ៧២ និង​សំរិទ្ធ ៧៦៕




Tag:
 Sea Games 2017
  ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com