អត្ថបទពាណិជ្ជកម្ម
អេស ស៊ី ជី ប្រគល់​រង្វាន់​អាហារូបករណ៍ SCG Sharing the Dream ឆ្នាំ​២០១៧ ដល់​សិស្ស​ជ័យលាភី ២៥០​នាក់
29, Aug 2017 , 5:17 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន បាន​អនុវត្ត​កម្មវិធី អាហារូបករណ៍ SCG Sharing the Dream (​អេស ស៊ី ជី ចែករំលែក​ក្តី​សុ​បិ​ន្ត​) នៅក្នុង​ប្រទេស​កម្ពុជា ដែល​កម្មវិធី​នេះ​ផ្តល់អោយ​សម្រាប់​សិស្ស​វិទ្យាល័យ​កំពុង​សិក្សា​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ។ ដោយ​ផ្តោតលើ​ការវាយតម្លៃ​សមត្ថភាព​ការសិក្សា​របស់​សិស្ស ភាព​ក​ត្ត​ញូ​របស់​ពួកគេ​ចំពោះ​ឪពុកម្តាយ និង​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​សិស្ស កម្មវិធី​នេះ​បាន​ចូលរួមចំណែក​លើកកម្ពស់ ឱកាស​បន្ត​ការសិក្សា​របស់​សិស្ស​ចំនួន ៧០០​នាក់ រួចមកហើយ​គិត​មកដល់ពេលនេះ ។​
 
​កាលពីពេល​ថ្មីៗ​នេះ កម្មវិធី​អាហារូបករណ៍ SCG Sharing the Dream ប្រចាំឆ្នាំ​២០១៧​នេះ បានបញ្ចប់​ទៅដោយ​ជោគជ័យ ហើយ​ពិធី​ប្រគល់​រង្វាន់​ដល់​សិស្សានុសិស្ស ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ក្នុង​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូត​វិសាមញ្ញ  និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​កម្ពុជា លោក Arsa Sarasin នាយក​ក្រុមហ៊ុន អេស ស៊ី ជី និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន អេស ស៊ី ជី តំណាង​មកពី​គ្រឹះស្ថាន​អប់រំ និង​ក្រសួង ក៏ដូចជា​សិស្សានុសិស្ស​ជ័យលាភី​ទាំង ២៥០ នាក់ ។​



​លោក Arsa Sarasin នាយក​ក្រុមហ៊ុន អេស ស៊ី ជី បាន​មានប្រសាសន៍ថា​៖ “​នៅឯ​ក្រុមហ៊ុន អេស ស៊ី ជី ការប្តេជ្ញាចិត្ត​សំខាន់​មួយ​របស់​យើង គឺ​ព្យាយាម​ក្លាយខ្លួនជា​ក្រុមហ៊ុន​ល្អ និង​លើកស្ទួយ​ការរស់នៅ​របស់​ប្រជាជន ក្នុង​សហគមន៍​ទាំងឡាយ​ដែល​យើង​ធ្វើ​ប្រតិបត្តិការ ។ យើង​មាន​ជំនឿ​រថា វិស័យ​អប់រំ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស ។ ដូច្នេះ កម្មវិធី​អាហារូបករណ៍ SCG Sharing the Dream ត្រូវបាន​បង្កើតឡើង ដើម្បី​គាំទ្រ​យុវជន​ទាំងឡាយ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន រួមមាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ភី​លី​ពី​ន និង​ថៃ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​ទទួលបាន​ការអប់រំ​ខ្ពស់ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ យើង​បាន​សាកសួរ​អតីត​សិស្ស​ជ័យលាភី​ក្នុង​កម្មវិធី SCG Sharing the Dream នៅ​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ដោយ​ស្វែងរក​ឃើញថា ពួកគាត់​អាច​បន្ត​ការសិក្សា​រៀនសូត្រ និង​ចាប់យក​អាជីព​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ពួកគាត់​ដូចជា វេជ្ជបណ្ឌិត វិស្វករ គណនេយ្យករ ជាដើម ។​”


 
​លោក Arsa បាន​បន្ថែមទៀតថា​៖ “​នៅក្នុង​ឆ្នាំ​ទី​៤ នៃ​ការអនុវត្ត​កម្មវិធី SCG Sharing the Dream នៅ​កម្ពុជា យើង​បាន​បង្កើន​ចំនួន​អាហារូបករណ៍​បន្ថែមចំនួន ៥០ រង្វាន់​ថែមទៀត ហើយ​ក៏បាន​ពង្រីក​វិសាលភាព​កម្មវិធី​នេះ​ទៅដល់​ខេត្ត​ថ្មី​មួយទៀត ដោយសារ​មានការ​ចាប់អារម្មណ៍​កាន់តែច្រើន​ចំពោះ​កម្មវិធី​នេះ​ក្នុងចំណោម​សិស្សានុសិស្ស ហើយ​ការដាក់​ពាក្យ​ចូលរួម​ក៏មាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ដូច្នេះ នៅ​ឆ្នាំនេះ​យើង​ផ្តល់រ​ង្វាន់​ដល់​សិស្ស​ជ័យលាភី​សរុប ២៥០​នាក់ ដែល​មកពី​ខេត្ត​-​រាជធានី​ចំនួន​បី​គឺ រាជធានី​ភ្នំពេញ ខេត្តកំពត និង​ខេត្តកណ្តាល ។ យើង​មាន​ជំនឿ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​យុវវ័យ​គ្រប់រូប ហើយ​យើង​ចង់​ជួយ​បង្កើន​ឱកាស​ធ្វើឱ្យ​សុ​បិ​ន្ត​របស់​ពួកគេ​ក្លាយជា​ការពិត ។​”



​ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​តែង​បាន​សម្តែង​ក្តី​គាំទ្រ​យ៉ាង​ខ្លាំងក្លា ចំពោះ​ការអនុវត្ត​កម្មវិធី​នេះ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​ក្រុមហ៊ុន អេស ស៊ី ជី ដែល​បាន​បន្ត​លើកកម្ពស់​ការអប់រំ​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ជាពិសេស​តាមរយៈ​កម្មវិធី​អាហារូបករណ៍ SCG Sharing the Dream នេះ ដែល​កន្លងមក​បាន​ចូលរួមចំណែក លើកស្ទួយ​ដោយផ្ទាល់​នូវ​ជីវភាព​សិស្ស​វិទ្យាល័យ​ខ្សត់ខ្សោយ​រាប់រយ​នាក់ និង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដោយ​ប្រយោល​ដល់ មនុស្ស​ជាច្រើន​ពាន់​នាក់​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។​
 
​ឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ក៏បាន​សម្តែង​ក្តី​កោតសរសើរ​ចំពោះ​កម្មវិធី​នេះ​ផងដែរ និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអប់រំ​នៅ​កម្រិត​វិទ្យាល័យ ព្រោះ​វា​គឺជា​ជំហាន​សំខាន់​មួយ​សម្រាប់​សិស្ស​ជាច្រើន​នៅ​កម្ពុជា ដែល​អាច​ជំរុញ​ឲ្យ​សិស្ស​បន្ត និង​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន អេស ស៊ី ជី ដែល​បន្ត​លើកស្ទួយ​សិស្ស និង​វិស័យ​អប់រំ​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ។​



​យុវជន ឈូក សម្បត្តិ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ជា ស៊ីម អង្គរជ័យ ខេត្តកំពត បាន​និយាយថា​៖ «​ជីវភាព​គ្រួសារ​ខ្ញុំ​មាន​ភាពលំបាក​ច្រើនណាស់ គ្រួសារ​ខ្ញុំ​មានការ​ខ្វះខាត​ផង នៅ​ខេត្ត​ផង ហើយ​ម្តាយ​ក៏មាន​ជំងឺ​ទៀត ។ ខ្ញុំ​ដឹងគុណ​ចំពោះ​ម្ដាយ​ខ្ញុំ​ណាស់ ព្រោះ​លោក​ខិតខំ​រកប្រាក់​អោយ​ខ្ញុំ​បាន​ទៅ​សាលា​នឹង​គេ ដូច្នេះ​ខ្ញុំ​តែង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ជួយ​ធ្វើ​ការងារ​ផ្សេងៗ ។ ដោយសារតែ​ការខិតខំ​របស់ខ្ញុំ ខ្ញុំ​បានដាក់​ពាក្យ​និង​បាន​ជាប់​អាហារូបករណ៍ SCG Sharing the Dream នេះ ។ រង្វាន់​នេះ​ពិតជា​មានតម្លៃ​ណាស់​ចំពោះ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេស ស៊ី ជី ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​កម្ពុជា​» ។​

​យុវនារី វ៉ាន់ រី​ណា ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ បាន​និយាយថា​៖ «​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ពិតជា​អរគុណ​ចំពោះ​ក្រុមហ៊ុន អេស ស៊ី ជី ណាស់ ដែល​បាន​ជួយ​លើកកម្ពស់​ឱកាស​សិក្សា​របស់​នាង​ខ្ញុំ តាមរយៈ​កម្មវិធី SCG Sharing the Dream ។ ខ្ញុំ​រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ ដែលមាន​របរ​កាត់ដេ​រ​បន្តិចបន្តួច​នៅផ្ទះ ។ អ្នក​ម្តាយ​ខិតខំ​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​និង​អោយ​ខ្ញុំ​បាន​ទៅ​សាលារៀន ដើម្បី​មាន​អនាគត​ភ្លឺស្វាង​នឹង​គេ ។ រង្វាន់​ដែល​នាង​ខ្ញុំ​ទទួលបាន​ពី​កម្មវិធី SCG Sharing the Dream ឆ្នាំនេះ នឹង​ជួយ​សម្រួល​បន្ទុក​ក្នុង​គ្រួ​សារបាន​មួយចំណែក​ធំ ជាពិសេស​ទាក់ទង​នឹង​ការបន្ត​ការសិក្សា ដើម្បី​សម្រេច​ក្តី​សុ​បិ​ន្ត​ដើម្បី​អនាគត​ល្អប្រសើរ​មួយ​» ។​









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com