ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹងថា​មាន​ផ្ទៃពោះ​ហើយ ចុះ​ពេលណា​ចាប់ផ្តើម​ចង្អោ​ទៅ​?
30, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ចង្អោ​ក្នុងពេល​មាន​ផ្ទៃពោះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​មួយ​ទៀតថា ចាញ់កូន ហើយ​រឿងនេះ​ក៏​តែងតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ ការ​ចង្អោ​អាច​កើតឡើង​គ្រប់ពេល​ទាំងអស់ ហើយក៏​អាច​នឹង​កើតឡើង​ជាប់ ឬ​តែ​ពេលវេលា​ណាមួយ​ជា​រៀងរាល់​ព្រឹក​ដែរ​។ ការ​ចង្អោ​ពេលខ្លះ​អាច​កើតឡើង​ត្រឹម​ម្តងម្កាល​ប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ កម្រិត​នៃ​ភាព​ចាញ់កូន​អាច​ប្រែប្រួល​មិន​ទៀងទេ ហើយក៏​អាចមាន​អារម្មណ៍​ចង់​ក្អួត​រហូត​ក៏មានដែរ​។​



​រោគសញ្ញា​ដំបូង​បំផុត​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ការ​ចង្អោ​នេះឯង​។ ទោះបី​ជាការ​តឹង​ឈឺ​របស់​សុដន់​គឺជា​អាកា​រៈ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ក៏ដោយ តែ​ការ​ចង្អោ​អាច​កើតឡើង​បន្ទាប់​យ៉ាង​លឿន​។ អាកា​រៈ​នេះ​អាច​កើតឡើង​នៅ​សប្តាហ៍​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ ទោះបីជា​ករណី​ភាគច្រើន​អាច​នឹង​កើតឡើង​នៅ​សប្តាហ៍​ទី​បួន​ទៅ​ទី​ប្រាំមួយ​ក៏ដោយ​។ ជាទូទៅ នៅ​ចន្លោះ​សប្តាហ៍​ទី​៥ និង​ទី​៧ ក្រោយពី​បាត់​រដូវ​ចុងក្រោយ​។ ការ​ចង្អោ​នេះ​នឹង​ស្រាកស្រាន្ត​ទៅវិញ​នៅ​សប្តាហ​ទី​ទី ១២ និង​ទី​១៤​នៃ​ការ​មាន​ផ្ទៃពោះ​។ អាកា​រៈ​ផ្សេងទៀត​ដូចជា ទល់លាមក ឃ្លាន​អាហារ ឬ​ចាញ់​ក្លិន ឈឺក្បាល នោម​ញឹក ស្បែក​នៅ​ជុំវិញ​ក្បាល​សុដន់​ទៅជា​ខ្មៅ ចេញ​ទឹកមាត់​ច្រើន ឈឺ​ខ្នង ហើម​សុដន់ និង​ឈឺ​សុដន់ នឹង​កើតឡើង​ជំនួស​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​សុខាភិបាល​នៅ​មិនទាន់​ច្បាស់​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចង្អោ​ក្នុងពេល​មាន​ផ្ទៃពោះ​នេះ​នៅឡើយ​ទេ​។ វា​អាច​ដោយសារតែ​ការប្រែប្រួល​នៃ​អ័រម៉ូន​ក្នុង​ខ្លួន​លឿន​ពេក​។ លើសពីនេះទៅទៀត អារម្មណ៍​នៃ​ការ​ចាញ់​ក្លិន​ន​ក៏​អាច​កើតឡើង​ខ្លាំង​ជាមួយគ្នា​នឹង​ការកើនឡើង​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ទើប​ធ្វើ​ឲ្យ​ចេញ​អាកា​រៈ​ចង្អោរ​នេះ​តែម្តងទៅ​ត​។ គ្រូពេទ្យ​ខ្លះ​ជឿថា ស្ត្រី​ដែល​ចាញ់កូន​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​ដោយសារតែ​ការកើនឡើង​នៃ​អ័រម៉ូន HCG៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com