កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ឈ្នះ​មេដាយមាស​៣៧​ភាគរយ​ដោយ​លើស​ថៃ​ពាក់កណ្តាល​
30, Aug 2017 , 5:07 pm        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី បានបញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៣០ ខែសីហា នេះ ដោយ​ម្ចាស់ផ្ទះ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។ ក្នុងចំណោម​វិញ្ញាសា​សរុប​៤០៦ ម៉ាឡេស៊ី​ទទួលបាន​មេដាយមាស​រហូតដល់​ទៅ​១៤៥ ពោលគឺ​ស្មើ​៣៧​ភាគរយ និង​ទទួលបាន​មេដាយ​សរុប​ចំនួន​៣២៣ ដែល​ស្មើ​២៤​ភាគរយ​លើ​ចំនួន​មេដាយ​សរុប (១៣៣៤) ។​



​ក្រុម​ថៃ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ប៉ុន្តែ​តិចជាង​ម្ចាស់ផ្ទះ​ពាក់កណ្តាល​សម្រាប់​មេដាយមាស ។ វៀតណាម និង​សិង្ហ​បុរី ស្ថិតនៅ​លេខ​រៀង​បន្ទាប់ ដោយ​វៀតណាម​មាន​ចំនួន​មេដាយមាស​លើស​សិង្ហ​បុរី​១ ប៉ុន្តែ​សិង្ហ​បុរី មាន​មេដាយ​សរុប​ច្រើនជាង​។​

​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ទទួល​មេដាយមាស​២​ខ្ទង់ និង​មេដាយ​សរុប​លើស​១០០​ដូចគ្នា ខណៈ មី​យ៉ាន់​ម៉ា ឈរលើ​កម្ពុជា ដោយមាន​មេដាយមាស​៧ ។ កម្ពុ​ជាមាន​មេដាយ​សរុប​តិចជាង​ឡាវ ប៉ុន្តែ​លើស​ចំនួន​មេដាយមាស  ដោយ​កម្ពុជា​ឈ្នះ​៣ ខណៈ​ឡាវ​ឈ្នះ​២ ។ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត មិន​ដណ្តើមបាន​មេដាយមាស​នោះឡើយ ។​

​តារាង​មេដាយ​ស៊ី​ហ្គេម​៖




​បញ្ជី​ឈ្មោះ​មេដាយ​សម្រាប់​កម្ពុជា​៖




Tag:
 SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com