ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជា​ជំងឺឆ្លង តើ​វា​ឆ្លងតាម​ណាខ្លះ​?
31, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ C​។ ជំងឺ​នេះ​មាន​លក្ខណៈ​ពីរ​ប្រភេទ​គឺ​ប្រភេទ​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​។ ក្នុងករណី​រ៉ាំរ៉ៃ គឺអាច​ធ្វើ​ឲ្យ​ថ្លើម​ខូច ឬ​ទៅជា​មហារីក​បាន​។ សម្រាប់​អាកា​រៈ​ស្រួចស្រាវ​វិញ រោគសញ្ញា​របស់​វា​នឹង​កើតឡើង​នៅ​រយៈពេល​៦​ខែ​ដំបូង​ក្រោយពី​ឆ្លង​រួច​។​



​របៀប​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​តាមរយៈ​ការប៉ះពាល់​ឈាម​ជាមួយនឹង​អ្នកជំងឺ​។ មូលហេតុ​ញឹកញាប់​បំផុត​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺ​ការប្រើ​ម្ជុ​រ​ចាក់​ថ្នាំ​រួមគ្នា​ជាមួយ​អ្នកជំងឺ​។ ការបង្ក​រោគ​ក៏​អាច​ចម្លង​តាមរយៈ​ការប្រើប្រាស់​ម្ជុ​រសាក់​ខ្លួន​ដោយ​មិនបាន​សម្លាប់​មេរោគ​ដែរ​។ ម្តាយ​អាច​ចម្លងជំងឺ​រលាក​ថ្លើម​ប្រភេទ C ទៅ​ទារក​ក្នុងពេល​កើត ប៉ុន្តែ​មិន​ឆ្លងតាម​រយៈ​ការ​បំបៅ​ដោះ​កូន​ទេ​។​

​ការបង្ក​រោគ​អាច​ចម្លង​តាមរយៈ​ការប៉ះពាល់​ឈាម​ដែល​ស្រស់ ឬ​ស្ងួត​ដែរ ទោះបីជា​ឱកាស​នៃ​ការឆ្លង​មាន​តិច​ក៏ដោយ​។ វា​អាច​នឹងត្រូវ​ស៊ីពេល​រហូតដល់ ១៦​ម៉ោង​ឯណោះ​ទើប​ឆ្លង​។​

​របៀប​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មិន​ឆ្លង​

​ជំងឺ​នេះ​មិន​ដូចគ្នា​នឹង​ជំងឺ​ផ្តាសាយ​ទេ គឺ​វា​មិន​ចម្លង​តាមរយៈ​បរិយាកាស​ឡើយ​។ មានន័យថា វា​មិនអាច​ឆ្លង​តាមរយៈ​កណ្តាស ក្អក ឬ​ចែករំលែក​អាហារ​ជាមួយ​អ្នកដទៃ​ឡើយ​។ អ្នក​ក៏​មិនអាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​តាមរយៈ​ការ​ថើប ឬ​អោប​អ្នក​ដែលមាន​ជំងឺ​ដែរ​។ ប៉ុន្តែ​មានការ​ប្រឈមមុខ​តិចតួច​ដែរ​បើសិនជា​អ្នក​ចែករំលែក​នូវ​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​អាច​ប៉ះពាល់​នឹង​ឈាម​ដែលមាន​ជំងឺ​ដូចជា ឡា​ម​កោ​ពុកមាត់ ឬ​ថ្នាំដុសធ្មេញ​ជាដើម​។​

​ដោយយោង​ទៅតាម Mayo Clinic បាន​ឲ្យ​ដឹងថា ការ​ប្រឈម​នឹង​ការបង្ក​រោគ​ពី​ការ​រួមភេទ​ជាមួយ​អ្នកមាន​ជំងឺ គឺមាន​អត្រា​ទាប​បំផុត​បើសិនជា​ដៃគូ​ទាំងពីរ​ជាម​នុស្ស​ស្រឡាញ់​គ្មាន​មួយ​ទល់នឹង​មួយ​។ ប៉ុន្តែ អ្នក​គួរតែ​ប្រើ​ស្រោមអនាម័យ​ដែរ​បើសិនជា​អ្នក និង​ដៃគូរ​ធ្លាប់មាន​ដៃគូរ​រួមភេទ​ច្រើន ឬ​ត្រូវ​រួមភេទ​ជាម​យ​យ​អ្នកមាន​ជំងឺ​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការចែករំលែក​របស់​ប្រើប្រាស់​ផ្ទាល់​ខ្ល​យ​ន​ដែល​ត្រូវ​ប៉ះពាល់​ឈាម​។​

​គ្រាន់តែ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ក្រៅប្រទេស​មិនអាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ពី​បរទេស​ឡើយ​ដរាបណា​អ្នក​មិនមាន​ការប៉ះពាល់​ឈាម ឬ​បញ្ចូល​ឈាម​ដែល​ផ្ទុក​វីរុស ឬ​មាន​ជំងឺ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com