ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស្ចារ្យ​ណាស់​! គ្រាន់តែ​ហាត់​យូ​ហ្គា​ក៏​អាច​ទទួលបាន​បេះដូង​មាន​សុខភាព​ល្អ​ដែរ​
01, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់តាំងពី​ការ​ច្របាច់​ឈាមស​ព្វ​រាងកាយ​រហូតដល់​ផ្គត់ផ្គង់​ជីវជាតិ​ដល់​ជាលិកា​ទាំងអស់ សុខភាព​របស់​បេះដូង​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ទាំងមូល​។ តាម​ការសិក្សា​បាន​បង្ហាញថា ការហាត់​ក្បាច់​យូ​ហ្គា​ប្រហែលជា​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បន្ថយ​កត្តា​ប្រឈមមុខ​ជាច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។​



​ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​ចូលរួម​សិក្សា​ស្រាវជ្រាវ​ដែលមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ ហើយ​ហាត់​យូ​ហ្គា​រយៈពេល ៥​ឆ្នាំ ឃើញថា​សម្ពាធ​ឈាម និង​ជីពចរ​ពួកគេ​ថយចុះ​ល្អ​ជាង​អ្នក​ដែល​មិនបាន​ហាត់​។ ការ​លើស​សម្ពាធ​ឈាម​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​បញ្ហា​បេះដូង​ដូចជា គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ការបញ្ចុះ​សម្ពាធ​ឈាម​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​បាន​។​

​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​អ្នកជំងឺ​បេះដូង​ប្រមាណ ១១៣​នាក់ ដោយ​ផ្តោតទៅលើ​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដូចជា ការហាត់​យូរ​ហ្គា រួមផ្សំ​នឹង​ការផ្លាស់ប្តូរ​របប​អាហារ និង​គ្រប់គ្រង​ស្ត្រេ​ស បាន​រកឃើញថា កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ទាំងអស់​ថយចុះ ២៣​ភាគរយ និង កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ថយចុះ ២៦​ភាគរយ​។ លើសពីនេះទៅទៀត ដំណើរការ​នៃ​ជំងឺ​បេះដូង​ឈប់​កើតឡើង​មាន​រហូតដល់ ៤៧​ភាគរយ​ឯណោះ​នៃ​អ្នកជំងឺ​ទាំងអស់​។​

​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា ការហាត់​យូ​ហ្គា​ច្រើន​ប៉ុណ្ណា​អាច​ទប់ស្កាត់​ជំងឺ និង​កត្តា​បង្ក​ជំងឺ​បេះដូង​ដូចជា​របប​អាហារ យ៉ាងណា​នោះទេ​។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា វា​អាចជួយ​បន្ថយ​ស្ត្រេ​សបាន​យ៉ាងច្រើន ហើយក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​ជំងឺ​បេះដូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com