ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ដែល​អ្នក​គួរ​ខ្វល់​នៅពេល​ឈឺចាប់​នៅ​ម្តុំ​កណ្តៀតក្អម​ម្តងៗ​
04, Sep 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ជួបប្រទះ​ការឈឺចាប់​នៅ​កណ្តៀតក្អម​នេះ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយជីវិត ហើយ​វា​គ្រាន់តែ​ជាការ​មិនមាន​ផាសុកភាព​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ប៉ុន្តែ ការដែល​ឈឺចាប់​ជាប់ ឬ​ឈឺធ្ងន់ធ្ងរ អាច​បញ្ជាក់ថា​ជា​ជំងឺ​ធ្ងន់ធ្ងរ​បាន​ដូចជា ការ​ខ្សោះ​ជាតិ​ទឹក ឬ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ជាដើម​។ សម្រាប់​គ្រួស​ក្នុង​តម្រងនោម ឬ​បញ្ហា​តម្រងនោម​ផ្សេងៗ​ទៀត​ក៏​អាច​បណ្តាល​ឲ្យ​ឈឺចាប់​នៅ​កណ្តៀតក្អម​នេះ​ជាប់​រហូត​ដែរ​។​



​ថ្វីបើ​ការឈឺចាប់​នៅ​កណ្តៀតក្អម​ច្រើនតែ​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​តម្រងនោម តែ​វា​ក៏​អាច​បណ្តាលមកពី​ជំងឺ​ណា​ផ្សេង​ដែរ​បើសិនជា​កើតឡើង​ជាមួយ​អាកា​រៈណា​ផ្សេងទៀត​បន្ថែម​។ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​អ្នកមាន​ការឈឺចាប់​នៅ​កណ្តៀតក្អម​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ ជាពិសេស​ពេល​មាន​អាកា​រៈណា​ផ្សេង​ថែមទៀត​។​

​មូលហេតុ​នៃ​ការឈឺ​នៅ​កណ្តៀតក្អម​ដែល​កើតមាន​ញឹកញាប់​៖
•    ការបង្ក​រោគ​នៅ​តម្រងនោម​
•    អាប់​សែ​ក្នុង​តម្រងនោម​
•    គ្រួស​ក្នុង​តម្រងនោម​
•    ការ​ខ្សោះ​ជាតិ​ទឹក​
•    ការបង្ក​រោគ​នៅ​ប្លោកនោម​
•    ជំងឺរើម​
•    ការ​រលាក​សន្លាក់ ជាពិសេស​សន្លាក់ឆ្អឹង​ក​ង​ខ្នង​
•    ការបាក​ឆ្អឹង​កង​ខ្នង​
•    ជំងឺ​ទ្រនាប់​ឆ្អឹងខ្នង​
•    ការ​គៀប​សរសៃប្រសាទ​នៅ​ខ្នង​
•    ការ​រឹង​ជាប់​របស់​សាច់ដុំ​។​

​មូលហេតុ​នៃ​ការឈឺ​នៅ​កណ្តៀតក្អម​ដែល​មិនសូវ​កើតមាន​ញឹកញាប់​៖
•    ជំងឺ​តម្រងនោម​
•    ជំងឺ​រលាក​សួត​
•    ការ​រលាក​លំពែង​
•    ជំងឺ​រលាក​ខ្នែងពោះវៀន​
•    ការស្ទះ​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ​
•    ជំងឺ​រលាក​ពោះវៀន​
•    ការ​ងាប់ ឬ​រលួត​តម្រងនោម​ដោយសារ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​តម្រងនោម​
•    ជំងឺ​រីក​ប៉ោង​នៃ​សរសៃឈាម​អា​អក់​ក្នុង​ពោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com