ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ច្រើនតែ​មិនសូវ​នោម ចូរ​សាកល្បង​ភេសជ្ជៈ​ទាំងនេះ​សិន​ទៅ នឹង​នោម​វិញ​ហើយ​
05, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សារធាតុ​បញ្ចុះ​ទឹកនោម នឹង​ជួយ​ជំរុញ​ដល់​រាងកាយ​ក្នុង​ការផលិត​ទឹកនោម​កាន់តែច្រើន​ដើម្បី​បញ្ចេញ​មក​ខាងក្រៅ ហើយ​ការផលិត​ទឹកនោម​នេះដែរ នឹង​ជួយ​បញ្ចេញ​កាកសំណល់ និង​ជាតិ​ទឹក​ដែលមាន​ច្រើនៗ​ក្នុង​ខ្លួន​មក​ខាងក្រៅ​បានដែរ ជាពិសេស​ក្នុងករណី​ហើម​ខ្លួន​តែម្តង ដែល​កើតឡើង​នៅ​ជើង កែងជើង ប្រអប់ដៃ និង​ប្រអប់ជើង​។​



​មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​ហើម​បែបនេះ​ដូចជា ជំងឺ​តម្រងនោម និង​ខ្សោយបេះដូង​ជាដើម​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ហើម​តិចតួច​ក៏​អាច​កើតឡើង​ដោយសារតែ បម្រែបម្រួល​អ័រម៉ូន ការមិន​មាន​ភាព​សក​ម្មរយៈ​ពេល​យូរ ឬ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដែល​មិនបាន​កំរើក​រាងកាយ​សោះ​។​

​យ៉ាងណាមិញ សម្រាប់​ការ​ហើម​តិចតួច ដែល​វា​មិន​បង្កឡើង​ដោយ​ជំងឺ​ធ្ងន់ធ្ងរ អ្នក​អាច​ដោះស្រាយបាន​ជាមួយនឹង​ការ​ញ៉ាំ​ភេសជ្ជៈ​ជំរុញ​ដល់​ការ​នោម​បាន​។​

​កាហ្វេ​
​កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម​មួយ​ដែលមាន​ប្រយោជន៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​ក៏មាន​សារធាតុ​បញ្ចុះ​ទឹកនោម​ធម្មជាតិ​ដែរនោះ​គឺ​ជាតិ​កាហ្វេ​អ៊ី​ន​តែម្តង​។ កាលណា​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កម្រិត​ខ្ពស់​ពី ២៥០ ទៅ​៣០០​មី​លី​ក្រាម (​ស្មើរ​នឹង​កាហ្វេ​ពីរ​បី​ពែង​) គឺ​ត្រូវបាន​គេ​ដឹងថា​មាន​ប្រសិទ្ធភាព​បញ្ចុះ​ទឹកនោម​ហើយ​។ មានន័យថា ការ​ញ៉ាំ​កាហ្វេ​ពីរ​បី​ពែង អាចធ្វើ​ឲ្យ​នោម​កាន់តែច្រើន​បាន​ហើយ​។ ទោះបីជា​យ៉ាងនេះ​ក្តី ស្តង់ដា​នៃ​ការ​ឆុក​កាហ្វេ​ញ៉ាំ​មួយ​ពែងៗ មិន​ទំនង​ជាមាន​ជាតិ​កាហ្វេ​អ៊ី​ន​គ្រប់គ្រាន់​នឹង​បំពេញ​មុខងារ​មួយ​នេះឡើយ​។​

​លើសពីនេះទៅទៀត បើសិនជា​អ្នក​ញ៉ាំ​កាហ្វេ​ទៀងទាត់ អ្នក​ទំនងជា​អាច​ទ្រាំ​នឹង​ឥទ្ធិពល​ជាតិ​កាហ្វេ​អ៊ី​ន​នេះ​បាន ហើយក៏​មិនមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​នោម​ដែរ​។​

​តែ​ខ្មៅ និង​តែ​បៃតង​
​ទាំង​តែ​ខ្មៅ និង​បៃតង​សុទ្ធ​តែមាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ដើរតួនាទី​ជា​សារធាតុ​បញ្ចុះ​ទឹកនោម​ទាំងអស់​។ ក្នុងការ​សិក្សា​លើស​ត្វ​កណ្តុរ តែ​ខ្មៅ​ត្រូវបាន​គេ​រកឃើញថា​មាន​ឥទ្ធិពល​បញ្ចុះ​ទឹកនោម​តិចតួច​។ យ៉ាងណាមិញ បើសិនជា​យើង​ប្រៀបធៀប​នឹង​កាហ្វេ​វិញ អ្នក​អាច​ស៊ូទ្រាំ​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​តែ​ច្រើនជាង​ក្នុង​កាហ្វេ​។ មានន័យថា ឥទ្ធិពល​បញ្ចុះ​ទឹកនោម​គឺអាច​កើតឡើង​បានតែ​លើ​អ្នក​ដែល​មិនមែន​ញ៉ាំ​តែ​ជាប្រចាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com