ជាតិ
លទ្ធផល​ដ៏​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​រត់ប្រណាំង​ដើម្បី​បរិស្ថាន របស់​សាលារៀន​ACE
04, Sep 2017 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នេះ  ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​បណ្តុះបណ្តាល​(ACE) និង​ក្រុមការងារ​សង្គម IDP ACE បានរៀបចំ​កម្មវិធីរ​ត់​ប្រណាំង​ដើម្បី​បរិស្ថាន ដែលមាន​មនុស្ស​ជាង​២០០០​នាក់ បាន​ចូលរួម​រត់ប្រណាំង នៅឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​នេះ​ជា​លទ្ធិ​ផល​លើសពី​ការរំពឹងទុក ។



​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​មហាជន​ទាំងអស់​អោយបាន​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ថែរក្សា​នូវ​អនាម័យ និង​ចូលរួម​លើកកម្ពស់​ការរស់នៅ​ប្រកបដោយ​ផាសុខភាព​។ ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​របស់​យើង​មាន​បរិស្ថាន​ស្អាត ក៏ដូចជា​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ជីវៈចម្រុះ​ទាំងអស់គ្នា​។



​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នេះ គឺជា​ព្រឹ​ត្តិការណ៍​លើក​ទី​២​ហើយ ដែល​បាន​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​អោយ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​កម្ពុជា ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ប្រែក្លាយ​ឥរិយាបថ ឱ្យមាន​ទម្លាប់​ល្អ​ដោយ​បរិស្ថាន​ស្អាត​ចាប់ពី​បុគ្គល​ម្នាក់ៗ​ទៅ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ លទ្ធ​ផល​ដែល​ទទួលបាន​ក្រោយពី​ព្រឹ​ត្តិការណ៍​នេះ​បានបញ្ចប់​គឺ មាន​មហាជន​ជាច្រើន​បាន​ចូលរួម​លើសពី​ចំនួន​ដែល​បានកំណត់​ទៅទៀត ដែល​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ដ៏​ខ្លាំងក្លា និង​ច្រើន​លើសលុប​។​



​អ្វីដែល​ពិសេស​នោះ គឺ​ចំពោះ​ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ​នេះ នឹង​យកទៅ​ទិញ​ធុង​ដាក់​សំរាម ដើម្បី​ចែកជូន​សាលារៀន​នានា​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។​






© រក្សាសិទ្ធិដោយ thmeythmey.com