ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ខ្ញុំ​អាយុ ២​ឆ្នាំ​ហើយ គេ​មិន​ព្រម​និយាយ​សោះ តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?
06, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីបើ​វា​មិនមែនជា​រឿង​ធម្មតា​មែន តែ​កូន​អាយុ​ត្រឹម​២​ឆ្នាំ​ហើយ​មិន​ព្រម​និយាយ ក៏​មិនមែនជា​មូលហេតុ​សំខាន់​ដែល​អ្នក​ត្រូវ​បារម្ភ​ខ្លាំង​ដែរ​។ អ្វីដែល​គួរ​ប្រុងប្រយ័ត្ន​មួយចំនួន និង​រងចាំ​មើលថា​តើ​អ្វីដែល​គេ​ស្តាប់លឺ និង​យល់​នោះ អាច​ជំរុញ​ដល់​ការនិយាយ​របស់គេ​ប៉ុណ្ណា​។ យក​ល្អ​គួរតែ​សង្កេតមើល​អាកា​រៈ​នៃ​ការអាន​របស់គេ​ដូចខាងក្រោម​នេះ​៖



តើ​កូនអ្នកមាន​ចង្អុល​អ្វី​ដែរ​ទេ​? ការចង្អុល​ទៅ​របស់​លេង​ដែល​គេ​ចង់បាន ឬ​រូបភាព​ក្នុង​សៀវភៅ​គឺ​មានន័យថា​គេ​ជិត​ចាប់ផ្តើម​ចេះ​និយាយ​ហើយ​។​

តើ​គេ​ហាក់បីដូចជា​យល់​នូវ​អ្វីដែល​អ្នក​និយាយ​ទេ​? តើ​គេ​មានប្រតិកម្ម​អ្វី​ដែរ​ទេ​នៅពេល​អ្នក​ហៅ​ឈ្មោះ​គេ​ពេល​គេ​មិនបាន​ឃើញ​អ្នក​? សមត្ថភាព​ក្នុងការ​យល់ដឹង​ភាសា​នឹង​រីកចម្រើន​រហូតដល់​និយាយ​ចេញ​។ បើសិនជា​កូន​ហាក់បីដូចជា​យល់ច្បាស់​នូ​វ​អ្វីដែល​អ្នកដទៃ​កំពុងតែ​និយាយ មានន័យថា​គេ​កំពុងតែ​វិ​វត្ត​ទៅរក​ការចេះ​និយាយ​ល្អ​ហើយ​។​

តើ​កូនអ្នកមាន​ប្រើ​កាយវិកា​រ និង​ការបង្ហាញ​តាម​ទឹកមុខ​ដើម្បី​ទំនាក់ទំនង​ដែរ​ទេ​? ក្មេង​ភាគច្រើន​ធ្វើការ​ទំនាក់ទំនង​គ្នា​បែបនេះ​នៅ​វ​អ្វីដែល​គេ​មិនត្រូវ​ការនិយាយ ហើយ​វា​ជាការ​ពិត​មួយ​ដែល ក្មេង​អាយុ​ពីរ​ឆ្នាំ​ភាគច្រើន​ប្រើ​វិធី​នេះ​។​

តើ​កូន​អ្នក​ស្រែក​ខ្លាំងៗ​ដែរ​ទេ​? ការស្រាវជ្រាវ​បង្ហាញថា ការដែល​ក្មេង​អាយុ​ពីរ​ឆ្នាំ​ស្រែក​តិចៗ​ខណៈពេល​កំពុងតែ​ចង្អុល​ទៅ​រូបភាព ឬ​លេង​របស់​លេង គឺជា​ភាសា​នៃ​កា​រអា​ត្ថា​ធិ​ប្បាយ​មួយ​ហើយ​។ ក្មេង​ដែល​មិនទាន់​ចេះ​និយាយ និង​មិន​ស្រែ​កទៀត ទំនងជា​អាចមាន​ភាព​ពន្យា​ពេល​នៃ​ការចេះ​និយាយ​។​

​បើសិនជា​កូន​អ្នក​មិន​បង្ហាញ​សញ្ញា​នៃ​ការអាន​ទាំងអស់​ខាងលើ​ទេ អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​វាយតម្លៃ​លើ​ការ​និ​យា និង​ការ​ស្តាប់លឺ​របស់គេ​ហើយ​។ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​រោគ​កុមារ​ចំពោះ​រឿងនេះ​។ ជាទូទៅ ការដែល​កុមារ​ក្រ​និយាយ​បែបនេះ ហើយ​រកឃើញ​ទាន់ពេល គឺ​ងាយស្រួល​ព្យាបាល​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com