ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ ១០ ប្រភេទ​ដែល ក្មេង​គ្រប់រូប​ត្រូវការ​ជា​ចាំបាច់​
05, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​មិនអាច​ខ្វះ​បានឡើយ​នូវ​ជីវជាតិ​គ្រប់​ប្រភេទ​ដើម្បី​មាន​សុខភាព​ល្អ និង​លូតលាស់​។ យ៉ាងណាមិញ សម្រាប់​ក្មេង​តូចៗ ជីវជាតិ​គឺជា​រឿង​កាន់តែ​សំខាន់​ជាង​អ្វីៗ​ទាំងអស់ ព្រោះ​វា​នឹង​ជួយ​ជំរុញ​ដល់​ការលូតលាស់ និង​ធំធាត់​របស់គេ​បាន​យ៉ាង​ពេញលេញ និង​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ទៀត​បាន​។​



​ជីវជាតិ​សំខាន់ៗ ដែល​ក្មេង​គ្រប់រូប​ត្រូវការ​នោះ​មានដូចជា​៖

​កាលស្យូម​៖ មាន​នាទី​ជួយ​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ ជំរុញ​ដល់​មុខងារ​សរសៃប្រសាទ និង​សាច់ដុំ​ប្រកបដោយ​សុខភាព​ល្អ ជំរុញ​ដល់​ការ​កក​របស់​ឈាម និង​ជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។​

​អាស៊ីត​ខ្លាញ់​សំខាន់​៖ ជួយ​បង្កើត​កោសិកា សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ពង្រឹង​ដល់​ប្រព័ន្ធ​បេះដូង​សរសៃឈាម បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​រាងកាយ​បឺត​ស្រូប​ជីវជាតិ​។ មាន​សារៈសំខាន់​សម្រាប់​មុខងារ​ខួរក្បាល និង​ភ្នែក​។​

​ជាតិ​ដែក​៖ មាន​នាទី​ដ៏​សំខាន់​ក្នុងការ​បង្កើត​អេ​ម៉ូ​គ្លូ​ប៊ី​ន បំពាក់​ពណ៌​ក្រហម​ដល់​គ្រាប់​ឈាម​។ ការ​កង្វះ​ជាតិ​ដែក​អាច​បណ្តាល​ឲ្យ​កង្វះ​គ្រាប់​ឈាម ដែល​ចេញ​ជា​រោគសញ្ញា អស់កម្លាំង និង​មិន​អាចធ្វើ​អ្វី​កើត​។​

​ម៉ាញ៉េ​ស្យូ​ម​៖ វា​មាន​នាទី​ថែរក្សា​ឆ្អឹង​ឲ្យ​រឹងមាំ និង​ចង្វាក់បេះដូង​មាន​លំនឹង​ល្អ ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ថែរក្សា​មុខងារ​សាច់ដុំ និង​សរសៃប្រសាទ​។​

ប៉ូ​តា​ស្យូ​ម​៖ ធ្វើការ​ជាមួយ​សូ​ដ្យូ​ម​ដើម្បី​គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ ជួយ​រក្សា​សម្ពាធ​ឈាម​។ ជំនួយ​ដល់​មុខងារ​សាច់ដុំ និង​ចង្វាក់បេះដូង ព្រមទាំង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។​

​វីតាមីន A៖ វា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ដល់​សុខភាព​ភ្នែក និង​ការលូតលាស់​របស់​ឆ្អឹង ការបារ​រាងកាយ​ពី​ការបង្ក​រោគ ជំរុញ​ដល់​សុខភាព និង​ការលូតលាស់​របស់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ​ដូចជា សក់ ក្រចក និង​ស្បែក​។​

​វីតាមីន C៖ ជួយ​ដល់​រាងកាយ​ដើម្បី​បឺត​ស្រូប​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​ដូចជា កាលស្យូម​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​។ មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​ឆ្អឹង​ដល់​កម្រិត​កំពូល​។ ជា​ក៏​ដើរតួនាទី​ជា​អ័រម៉ូន​ធ្វើការ​ជាមួយនឹង​ប្រព័ន្ធ​ភាពស៊ាំ ផលិត​អាំង​ស៊ុយ​លីន និង​សម្រួល​ដល់​ការលូតលាស់​កោសិកា​ផង​។​

​វីតាមីន E៖ ជួយ​កាត់បន្ថយ​ការផលិត​របស់​រ៉ាឌីកាល​សេរ​រី​ដែល​ទៅ​បំផ្លាញ​កោសិកា​។ សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ជួសជុល DNA និង​ដំណើរការ​នៃ​ការរំលាយ​អាហារ​។​

​ជាតិ​ស័​ង្គ​សី​៖ ជា​សមាសធាតុ​ដែល​អង់ស៊ីម​ច្រើនជាង ៧០​ប្រភេទ​ក្នុង​រាងកាយ​ត្រូវការ​ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ និង​សំខាន់​សម្រាប់​ការលូតលាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com